វាយកូនបាល់៖ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជាបរាជ័យលើកដំបូង ក្រោមថ្វីដៃក្រុមខ្លាំងអ៊ីរ៉ង់ ៣-០ ក្នុងជំនួបបញ្ចប់ពូល C នៃព្រឹត្តិការណ៍ Davis Cup 2021 ក្រុមទី៤ នៅប្រទេសបារ៉ែន។

ចំពោះវិញ្ញាសាឯកត្តជនកីឡាករ ឡុង សំនៀង បានចាញ់ពិន្ទុកីឡាករ Moghimi Sina ៤-៦ និង ២-៦។ ឯកីឡាករ ប៊ុន កេន្នី វិញ បានយកឈ្នះកីឡាករ Nadaf Hamidi Reza ៦-៤ មុនក្នុងសិតទី១ តែត្រូវកីឡាករអ៊ីរ៉ង់រូបនេះវាយបកឈ្នះ ៦-១ និង ៦-៣ វិញនៅសិតទី២ និងសិតទី៣។ ចំណែកវិញ្ញាសាវាយគូ ឃ្លាំង ពន្លក និង ទេព ធីម៉ូធី បានប្រកួតចាញ់ក្រុមអ៊ីរ៉ង់ក្នុងពិន្ទុ ៦-២ និង ៦-៤។ លទ្ធផលនេះនាំឲ្យអ៊ីរ៉ង់ឈរលេខ១ ខណៈកម្ពុជាឈរលេខ២ ក្នុងពូល C៕

អត្ថបទ៖ គង់ ហួន