ប្រទេសមហាអំណាចលោកខាងលិច បានបញ្ជូនពង្រាងសេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ ទៅកាន់កាន់គណៈកម្មការអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដោយបានរិះគន់ទីក្រុងតេអេរ៉ង់ចំពោះកង្វះកិច្ចសហប្រតិបត្តិការរបស់ទីក្រុងនេះ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅក្នុងទីក្រុងវីយែន កាលពីថ្ងៃពុធ។
ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ពង្រាងសេចក្តីសម្រេចស្តីពីការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនមក។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សេចក្តីសម្រេចនេះ ត្រូវបានដាក់ចេញដោយប្រទេសអឺរ៉ុបចំនួនបី និងសហរដ្ឋអាមេរិក។
ពង្រាងសេចក្តីសម្រេចនិយាយថា បញ្ហានានារួមទាំងការតាមដាននៃសារធាតុអ៊ុយរ៉ានីញ៉ូម ដែលពុំអាចពន្យល់បាន នៅទីតាំងដែលមិនបានប្រកាស រកឃើញក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ហើយបានថ្កោលទោសប្រទេសអ៊ីរ៉ង់ ចំពោះកិច្ចសហប្រតិបត្តិការមិនបានល្អរបស់ប្រទេសនេះជាមួយទីភ្នាក់ងារ IAEA និងបានអំពាវនាវឱ្យទីភ្នាក់ងារ ចេញរបាយការណ៍គ្រប់ជ្រុងជ្រោយស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
នៅមុនកិច្ចពិភាក្សា ទីភ្នាក់ងារIAEA និយាយថា អ៊ីរ៉ង់សុខចិត្តទប់ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់កម្រិតខ្ពស់របស់ខ្លួន ក្នុងលក្ខខណ្ឌដែលប្រទេសមហាអំណាចលោកខាងលិច ទម្លាក់ចោលការជំរុញរបស់ពួកគេសម្រាប់សេចក្តីសម្រេចប្រឆាំងប្រទេសអ៊ីរ៉ង់។

