អាមេរិក៖ ជនអន្តោប្រវេសន៍ប្រមាណជាង ៧.៦០០នាក់ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ក្រោមគោលនយោបាយទប់ស្កាត់ជំងឺរាតត្បាតក្រោមរបបដឹកនាំរបស់ Trump ត្រូវបានទទួលរងនូវការចាប់ជំរិត និងការវាយប្រហារផ្សេងទៀតចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែង។

នេះរាប់បញ្ចូលទាំងគ្រួសារជនអន្តោប្រវេសន៍ មនុស្សពេញវ័យ និងកុមារដែលត្រូវបានចាប់ជំរិត ជួញដូរផ្លូវភេទ ជំរិតទារប្រាក់ ឬប្លន់ដោយក្រុមជួញដូរ និងអាជ្ញាធរម៉ិកស៊ិក បន្ទាប់ពីត្រូវបាននិរទេសទៅកាន់ប្រទេសម៉ិកស៊ិក ក្រោមគោលនយោបាយដែលគេស្គាល់ថាជាប្រការទី 42។ ទិន្នន័យថ្មីនេះបានមកពីរបាយការណ៍សិទ្ធិមនុស្សដំបូង ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍អំពីការប្រើប្រាស់ប្រការទី 42 របស់រដ្ឋបាលលោក Biden ដែលត្រូវបានអនុវត្តជាលើកដំបូងដោយអតីតប្រធានាធិបតី Donald Trump នៅពេលចាប់ផ្ដើមការរាតត្បាតនៃវីរុសកូរ៉ូណា។ គោលនយោបាយនេះផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការបញ្ជូនជនត្រឡប់ទៅវិញ នូវអន្តោប្រវេសន៍ទាំងឡាយណាដែលត្រូវបានចាប់ខ្លួនពេលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ដោយគ្មានទិដ្ឋាការ ឬមិនឆ្លងកាត់ច្រកព្រំដែនផ្លូវការដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19៕
អត្ថបទ៖ សុខមាន