សហរដ្ឋអាមេរិក បានបើកមូលដ្ឋានអាកាសថ្មីរបស់ខ្លួននៅតំបន់ភាគខាងជើងប្រទេសប៉ូឡូញកាលពីថ្ងៃពុធ នៅក្នុងព្រឹត្តការណ៍មួយដែលប្រធានាធិបតីប្រទេសនៅអឺរ៉ុបមួយនេះ និយាយថា វាបង្ហាញថា ប្រទេសរបស់លោកមានសន្តិសុខដូចជាសមាជិកអង្គការណាតូដទៃទៀត បើទោះបីជារុស្ស៊ីបង្កសង្រ្គាមនៅប្រទេសជិតខាងអ៊ុយក្រែនក៏ដោយ ។
ស្ថិតក្នុងទីក្រុង Redzikowo នៅជិតតំបន់ឆ្នេរបាល់ទិក មូលដ្ឋានមីស៊ីលមួយនេះ បានដំណើរការចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០មកម្ល៉េះ ។
នៅពេលនោះ ពេលដែលការឈ្នះឆ្នោតរបស់លោក Donald Trump បណ្តាលឲ្យមានការមិនពេញចិត្តនៅក្នុងចំណោមរដ្ឋសមាជិកណាតូមួយចំនួន ទីក្រុងវ៉ាសូវី និយាយថា ការងារបន្តនៅលើមូលដ្ឋានដោយប្រធានាធិបតីសហរដ្ឋអាមេរិកជោគជ័យ បង្ហាញថាសម្ព័ន្ធភាពយោធារបស់ប៉ូឡូញជាមួយទីក្រុងវ៉ាស៊ីងតោន នៅតែរឹងមាំ ពុំសំខាន់ថាប្រធានាធិបតីណានៅសេតវិមាននោះទេ ។
ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda និយាយថា សហរដ្ឋអាមេរិក គឺជាអ្នកធានាសន្តិសុខជូនប៉ូឡូញ ។
កាលពីថ្ងៃពុធ វិមានក្រឹមឡាំង បានចាត់ទុកមូលដ្ឋានមីស៊ីលនេះថាជាការប៉ុនប៉ងទប់ទល់ជាមួយរុស្ស៊ី តាមរយៈរំកិលហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកទៅជិតព្រំដែនរបស់ពួកគេ ។
ប្រភពព័ត៌មានយោធា បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រព័ន្ធមីស៊ីលនៅក្នុងប្រទេសប៉ូឡូញ បច្ចុប្បន្ន អាចប្រើប្រាស់ដើម្បីប្រឆាំងមីស៊ីលបាញ់ចេញពីតំបន់មជ្ឈិមបូព៌ា និងរ៉ាដានឹងត្រូវការផ្លាស់ប្តូរទិសដៅ ដើម្បីបាញ់ស្កាត់កាំជ្រួចផ្លោងចេញពីរុស្ស៊ី ៕


