មន្ត្រីក្រុមហាម៉ាសម្នាក់ បាននិយាយកាលពីថ្ងៃពុធថា នឹងមិនមានការផ្លាស់ប្តូរអ្នកទោសទេ បើគ្មានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាទេ។
ទូរទស្សន៍ Al-Aqsa TV បានដកស្រង់សម្តី លោក Khalil al-Hayya សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលបាននិយាយថា៖«យើងនិយាយយ៉ាងច្បាស់ថា យើងចង់ឲ្យការឈ្លានពាននេះ ត្រូវបញ្ឈប់ ហើយវាត្រូវតែបញ្ឈប់ជាមុនសិន ទើបធ្វើការដោះដូរអ្នកទោសតាមក្រោយ»។
លោក Al-Hayya បានកត់សម្គាល់ឃើញថា ការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសផ្សេងៗ និងអន្តរការី កំពុងបន្ត ដោយសង្កត់ធ្ងន់ថា ពួកគេត្រៀមខ្លួនជាស្រេច និងសកម្មបំផុត។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់នៅក្នុង «ឆន្ទៈពិតរបស់អ៊ីស្រាអែល នឹងបញ្ឈប់ការឈ្លានពាននេះ។
លោក Al-Hayya បានបញ្ជាក់សាជាថ្មីថា ក្រុមហាម៉ាស កំពុងស្វែងរកគ្រប់ផ្លូវ ដើម្បីបញ្ឈប់ «ការឈ្លានពាន» ដោយអះអាងថា៖«ក្នុងនាមជាប៉ាឡេស្ទីន យើងចង់បានក្នុងន័យច្បាស់លាស់បំផុត គឺបញ្ឈប់ការឈ្លានពាន»។