ជម្លៀសចេញពីសង្រ្គាម អ្នកជំងឺមហារីកនៅលីបង់ ពិបាករស់រាន និងរកកន្លែងព្យាបាល

2024/11/22 02:53:46 am        46

លោក Ahmad Fahess គឺជាម្ចាស់ធុរកិច្ចខ្នាតតូចនៅក្នុងប្រទេសលីបង់ គិតថា គ្មានអ្វីអាចអាក្រក់ជាងការធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីករបស់លោកនោះទេ រហូតដល់ថ្ងៃមួយ ពេលដែលលោកកំពុងធ្វើការ ស្រាប់តែការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ចាប់ផ្តើមដាក់គោលដៅលើទីក្រុង Nabatieh របស់លោក នៅតំបន់ភាគខាងត្បូងលីបង់ ។

ពេលដែលលោកឃើញភាពរញ៉េរញ៉ៃនៅជុំវិញរូបលោក លោកដឹងថា លោកត្រូវតែបបួលគ្រួសាររបស់លោករត់ភៀសខ្លួន ។

ស្រក់ទឹកភ្នែកពេលលោកទទួលការព្យាបាលនៅមន្ទីរពេទ្យ AUBMC ស្ថិតក្នុងទីក្រុងបេរូត ប្អូនស្រីរបស់លោកអង្គុយនៅក្បែរលោក លោក Fahess និយាយថា ពួកយើងចង់វិលត្រឡប់ទៅផ្ទះរបស់ពួកយើងវិញ ត្រឡប់ទៅកាន់ការងាររបស់ពួកយើងវិញ ។

អ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយធំចូលទៅក្នុងតំបន់ភាគខាងត្បូងលីបង់ កាលពីខែកញ្ញាកន្លងទៅ រយៈពេលជិត ១ឆ្នាំក្រោយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បង្កើនការវាយប្រហារដោយរ៉ុក្កែតរបស់ពួកគេ លើតំបន់ភាគខាងជើងអ៊ីស្រាអែល ស្របពេលដែលអ៊ីស្រាអែល ធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមជីវពលមួយនេះ វាយប្រហាអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា ។

ទីក្រុងវ៉ាស៊ីងតោន បានព្យាយាសម្រេចឲ្យបានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែល និយាយថា ពួកគេត្រូវតែបន្តការពារខ្លួន ។ ពួកគេនិយាយថា ក្រុមហេសបូឡា បានប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស គឺជាអ្វីមួយដែលក្រុមជីវពលមួយនេះ ធ្វើការច្រានចោលទាំងស្រុង ។

លោក Fahess មានកូន ២នាក់ ហើយលោកធ្លាប់មានហាងផ្សារដែក ៤កន្លែងនៅទីក្រុង Nabatieh ប៉ុន្តែបច្ចុប្បន្នលោកមិនទាន់ប្រាកដនោះឡើយថាតើលោកនឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរឬទេ ប៉ុន្តែលោកមានការព្រួយបារម្ភផងដែរចំពោះការព្យាបាលជំងឺមហារីកដ៏កម្ររបស់លោក គឺមហារីកដុំគីសរបស់លោក ។

លោក Fahess និយាយថា លោកធ្លាប់មកទីក្រុងបេរូត ៣ថ្ងៃដើម្បីព្យាបាលជំងឺមហារីក ហើយនិងវិលត្រលប់ទៅផ្ទះវិញ ប៉ុន្តែឥឡូវដោយសារសង្រ្គាម ពួកយើងជម្លៀសខ្លួន ហើយការព្យាបាលពិតជាពិបាកខ្លាំងណាស់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm