ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ និងរួមគ្នាការពារសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹកអន្តរជាតិ។
អ្នកនាំពាក្យក្រសួង លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានសួរអំពីនាវាចិន នៅក្នុងដែនទឹករបស់ដាណឺម៉ាក និងការស៊ើបអង្កេតរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ពាក់ព័ន្ធនឹងខ្សែកាបអុបទិកទូរគមនាគមន៍ទិន្នន័យចំនួន ២ខ្សែដែលរងការខូចខាតនៅក្នុងសមុទ្របាល់ទិក។
លោក Lin បាននិយាយថា លោកមិនបានដឹងពីព័ត៌មានលម្អិតនៃនាវានោះទេ។
គួរបញ្ជាក់ថា យោធាដាណឺម៉ាក កាលពីថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) បាននិយាយថា ខ្លួនកំពុងនៅកៀកនឹងនាវាផ្ទុកទំនិញដ៏ធំរបស់ចិនឈ្មោះ Yi Peng 3 ដែលពេលនេះកំពុងចតចោលនៅច្រកសមុទ្រ រវាងប្រទេសដាណឺម៉ាក និងស៊ុយអែត ប៉ុន្តែមិនបាននិយាយអំពីការដាច់ខ្សែកាប ឬប្រាប់ពីមូលហេតុ ដែលខ្លួននៅក្បែរនាវានោះទេ៕