នៅក្នុងតំបន់តែងតែជួបការលំបាកខ្លាំងដោយសារគ្រោះរាំងស្ងួត និងកង្វះខាតស្បៀង រដូវភ្លៀងធ្លាក់ខ្លាំង បាននាំមកនូវការពេញចិត្តមិននឹកស្មានដល់សម្រាប់ប្រជាកសិករយេម៉ែន ។
ឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំង បានប្រែក្លាយវាលស្រែ-ចម្ការ ទៅជាតំបន់មានទេសភាពខៀវស្រងាត់ដ៏ស្រស់បំព្រង ធ្វើឲ្យប្រជាកសិករ ដាំដុះដំណាំគ្រប់មុខ ដែលអាចធ្វើឲ្យល្អប្រសើរឡើងដល់សន្តិសុខស្បៀងក្នុងស្រុក ។
នៅតំបន់កសិកម្មស្ថិតនៅទីក្រុងភាគកណ្តាល Amran ប្រជាកសិករនាំគ្នាដែរកាត់វាលស្រែ ដែលពោពេញដោយស្រូវសាលីក្រាលពណ៌មាស ។ នៅក្នុងចំណោមពួកគេគឺជាលោក Taha Mohsen ដែលជាកសិករចែករំលែកការដឹងគុណរបស់លោកចំពោះរដូវអំណោយផលមួយនេះ ។
ពេលឈរនៅក្បែរដំណាំស្រូវលូតលាស់យ៉ាងល្អរបស់លោក លោក Mohsen និយាយថា រដូវឆ្នាំនេះ ល្អខ្លាំងណាស់ និងគួរជាទីពេញចិត្ត អរគុណព្រះ ។
លោកបន្តថា ភ្លៀងសម្បូរណាស់ឆ្នាំនេះ ហើយពួកយើងបានដាំដុះស្រូវសាលី ស្រូវបាឡេ ហើយនិងសូម្បីតែនៅក្នុងចម្ការដំឡូងបារាំងទាំងអស់នោះ ។ ភ្លៀងបានជួយពួកយើងក្នុងការដាំដុះ ហើយពួកយើងបានស្រោចស្រពវាលស្រែ-ចម្ការ រយៈពេល ២ខែក្រោយភ្លៀងធ្លាក់រាល់ថ្ងៃ សូមអរគុណព្រះ ។
ភ្លៀងធ្លាក់ខ្លាំងមិនត្រឹមតែជួយឲ្យដំណាំលូតលាស់បានល្អប៉ុណ្ណោះទេ ប៉ុន្តែវាជួយកាត់បន្ថយតម្រូវការប្រព័ន្ធធារាសាស្រ្តផងដែរ គឺជាជំនួយដ៏ធំមួយសម្រាប់កសិករដែលតែងតែពឹងផ្អែកលើប្រភពទឹកក្រក្សត់ ។
នៅតំបន់ជនបទជិតទីក្រុង Sanaa ប្រជាកសិករត្រៀមខ្លួនច្រូតកាត់ដំណាំស្រូវ Sorghum ។
កសិករ Yahya al-Ambasi បានពន្យល់ពីភាពសម្បូរបែបនៃដំណាំក្នុងតំបន់របស់ពួកគេ ដោយលោកនិយាយថា ដំណាំដែលពួកយើងដំាដុះនៅក្នុងតំបន់របស់ពួកយើង រួមមានស្រូវសាលី ស្រូវបាឡេ ស្រូវ Sorghum សណ្តែក និងតំណាំជាច្រើនប្រភេទផ្សេងទៀត ។
ក្រុមកសិករ ត្រូវបានគេមើលឃើញ ប្រមូលផងស្រូវ Sorghum ខណៈពេលដែលពួកគេនាំគ្នាច្រៀងចម្រៀងកសិកម្មប្រពៃណី ។
លោក Muhammad al-Sayaghi គឺជាកសិករម្នាក់ទៀត បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃស្រូវ Sorghum សម្រាប់ចំណីអាហារ និងសម្រាប់បសុសត្វ ។ លោកនិយាយថា ភាគច្រើនកសិករនៅទីនេះ និងទូទាំងសាធារណរដ្ឋយេម៉ែន ផ្តោតសំខាន់លើការដំាស្រូវ Sorghum ដោយសារវាចំណេញច្រើន ទាំងធ្វើជាអាហារសម្រាប់មនុស្ស ហើយដើមរបស់វាសម្រាប់ធ្វើជាចំណីរបស់សត្វចិញ្ចឹម ៕