កងទ័ពអាកាសក្រុងគីវ៖ រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMលើទីក្រុង Dnipro របស់អ៊ុយក្រែន

2024/11/22 03:53:02 am        192

កងទ័ពអាកាសទីក្រុងគីវ និយាយថា រុស្ស៊ី បានវាយប្រហារដោយមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM អំឡុងការវាយប្រហារលើទីក្រុង Dnipro របស់អ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះ គឺជាការប្រើប្រាស់ក្នុងសង្រ្គាមនូវអាវុធលើកដំបូងដែលរចនាឡើង ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ។

ការវាយប្រហារនេះ បើសិនជាបានបញ្ជាក់ វានឹងឆ្លុះបញ្ចាំងពីភាពតានតឹងកើនឡើងខ្លាំង ក្នុងសង្រ្គាមរយៈពេល ៣៣ខែ ក្រោយអ៊ុយក្រែន បាញ់មីស៊ីលសហរដ្ឋអាមេរិក និងអង់គ្លេសលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី នាសប្តាហ៍នេះ បើទោះបីជាមានការព្រមានដោយទីក្រុងម៉ូស្គូថា ពួកគេនឹងមើលឃើញវិធានការដូចជាការឡើងកម្តៅសង្រ្គាមក៏ដោយ ។

ក្រុមអ្នកជំនាញសន្តិសុខ និយាយថា វានឹងក្លាយជាការប្រើប្រាស់យោធាលើកដំបូងនូវមីស៊ីលអន្តរទ្វីប ។ ICBM គឺជាអាវុធយុទ្ធសាស្រ្ត ដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវាគឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើឲ្យញញើតនុយក្លេអ៊ែររបស់រុស្ស៊ី ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា នៅថ្ងៃនេះ មាននូវមីស៊ីលថ្មីរបស់រុស្ស៊ី ។ លក្ខខណៈទាំងអស់ ទាំងល្បឿន រយៈកម្ពស់ វាគឺជាមីស៊ីលបាលីស្ទិកអន្តរទ្វីប ។ ការស៊ើបអង្កេតរបស់អ្នកជំនាញ បច្ចុប្បន្នកំពុងធ្វើឡើង ។

កងទ័ពអាកាសអ៊ុយក្រែន និយាយថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់ Astrakhan របស់រុស្ស៊ី មានចម្ងាយជាង ៧០០គ.មពីទីក្រុង Dnipro ស្ថិតនៅភាគកណ្តាលឈាងខាងកើតអ៊ុយក្រែន ។ ពួកគេពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាវាជាក្បាលគ្រាប់ប្រភេទណានោះទេដែលមីស៊ីលមាន ឬតើថាវាគឺជាមីស៊ីលប្រភេទណានោះទេ ។ គ្មាននូវការលើកឡើងថា វាមានបំពាក់ដោយនុយក្លេអ៊ែរនោះដែរ ។

នៅពេលសួពីសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអ៊ុយក្រែន អ្នកនំាពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ឲ្យទាក់ទងយោធារុស្ស៊ី ដើម្បីសុំសេចក្តីអត្ថាធិប្បាយ ។

សារព័ត៌មាន Ukrainska Pravda ដែលមានមូលដ្ឋាននៅទីក្រុងគីវ បានលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះ រាយការណ៍ថា មីស៊ីលនេះគឺជាប្រភេទមីស៊ីល RS-26 Rubezh គឺជាមីស៊ីលបាលីស្ទិកអន្តរទ្វីបដើរដោយថាមពលឥន្ធនៈរឹង ជាមួយនឹងរយៈចម្ងាយ ៥.៨០០គ.ម ។

យោងតាមការអះអាងរបស់មន្ទីរសិក្សាយុទ្ធសាស្រ្តអន្តរជាតិ បានឲ្យដឹងថា មីស៊ីល RS-26 បានបាញ់សាកល្បងដោយជោគជ័យលើកដំបូងកាលពីឆ្នាំ ២០១២ ហើយវាមានបណ្តោយប្រវែងប្រហែល ១២ម៉ែត្រ និងទម្ងន់ ៣៦តោន ។ ពួកគេនិយាយថា វាអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ៨០០គ.ម ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm