អ៊ីស្រាអែលខឹងសម្បារចំពោះដីកាចាប់ខ្លួនលោកNetanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិជុំវិញសង្រ្គាមនៅហ្កាហ្សាពីតុលាការ ICC

2024/11/22 04:25:22 pm        93

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានហៅទង្វើរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថាជាការប្រឆាំងពលរដ្ឋជ្វីហ្វ កាលពីថ្ងៃព្រហស្បតិ៍២១ វិច្ឆិកា សប្ដាហ៍នេះ បន្ទាប់ពីបានចេញដីកាចាប់ខ្លួនរូបលោក និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក ដោយបានប្តេជ្ញាថាសកម្មភាពនេះ នឹងមិនអាចរារាំងលោកមិនឲ្យការពារអ៊ីស្រាអែលបានឡើយ។

មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល លោក Yair Lapid ក៏បានរិះគន់ដីកាចាប់ខ្លួននេះដែរ ដោយចោទប្រកាន់តុលាការថាផ្តល់រង្វាន់ដល់អំពើភេរវកម្ម។

ដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant ត្រូវបានចេញដោយមានការសង្ស័យអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តនៅក្នុងដែនដីហ្កាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែលសម្លាប់មនុស្ស១.២០០នាក់ ។នៅសប្ដាហ៍នេះអ្នកស្លាប់សរុបនៅហ្កាហ្សាកើនឡើងជាង៤៤.០០០នាក់។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា គ្មានការសម្រេចចិត្តប្រឆាំងអ៊ីស្រាអែលណាមួយនឹងរារាំងយើងបានទេ ហើយក៏នឹងមិនអាចរារាំងយើងមិនឲ្យបន្តការពារប្រទេសរបស់យើងតាមគ្រប់មធ្យោបាយបានដែរ ។ លោកបានប្តេជ្ញាថាយើងនឹងមិនទទួលសម្ពាធទេ។

លោក Netanyahu បានប្រៀបធៀបការសម្រេចចិត្តរបស់តុលាការ ICC ទៅនឹងការកាត់ក្តីតាមសម័យសតវត្សរ៍ទី១៩ ដែលមេទ័ពជនជាតិជ្វីហ្វបារាំងលោក Alfred Dreyfus ត្រូវបានកាត់ទោសដោយអយុត្តិធម៌ពីបទក្បត់ជាតិ។

លោកថាអ៊ីស្រាអែលទាត់ចោលដោយស្អប់ខ្ពើមចំពោះទង្វើមិនសមហេតុផល និងមិនពិត និងការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងខ្លួន។ លោកបាននិយាយថា ចៅក្រមត្រូវបានជំរុញដោយភាពស្អប់ខ្ពើមខាងសាសនាប្រឆាំងនឹងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm