បាល់ទាត់៖ អ្នកចាត់ការក្រុម Bayern Munich លោក Julian Nagelsmann ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 បើទោះបីជាបានចាក់វ៉ាក់សាំង ២ដូសរួចមកហើយក្តី។

អតីតអ្នកចាត់ការ Leipzig រូបនេះបានអវត្តមានពីការប្រកួតដែល Bayern Munich យកឈ្នះនៅទឹកដី Benfica ក្របខណ្ឌ UEFA Champions League កាលពីយប់ថ្ងៃពុធ។ ក្លិប Bayern Munich បានឱ្យដឹងថា លោក Julian Nagelsmann ត្រូវហោះហើរត្រលប់មកកាន់ប្រទេសអាល្លឺម៉ង់វិញដើម្បីធ្វើចត្តាឡីស័កនៅទីនោះ។ ប្រកួតបន្ទាប់របស់ Bayern Munich គឺនៅថ្ងៃសៅរ៍នេះក្របខណ្ឌអាល្លឺម៉ង់ Bundesliga ដោយត្រូវទទួលភ្ញៀវ Hoffenheim៕
អត្ថបទ៖នាង សុភាវុធ