UN៖ អរិភាព បង្ខំឲ្យមនុស្សជាង ៨៨០.០០០នាក់ ភៀសខ្លួននៅលីបង់ ហើយសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន

2024/11/22 07:30:55 pm        54

ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បទបញ្ជាជម្លៀស និងការវាយប្រហារតាមអាកាស បានបង្ខំឲ្យមនុស្សជាង៨៨០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសលីបង់ ដោយមនុស្សជាង ៥០០.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសស៊ីរី។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា អ្នកទាំងឡាយដែលនៅសេសសល់ក្នុងប្រទេសលីបង់ ប្រឈមមុខនឹងសន្តិសុខស្បៀងកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺន។

អង្គការទេសន្តប្រវេសន៍អន្តរជាតិ បានរាយការណ៍ថា មនុស្សជាង៨៨០.០០០នាក់ បានភៀសខ្លួននៅខាងក្នុងប្រទេស រួមទាំងជនអន្តោប្រវេសន៍ជាង២០.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញទាំង ពីលំនៅឋាន និងកន្លែងធ្វើការ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា មនុស្សជាង ៥០០.០០០នាក់ បានចាកចេញពីប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរី ហើយជាងពាក់កណ្តាលគឺជាកុមារ។

អង្គការ UNHCR កំពុងជួយដល់ពួកគេ ដោយផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត ជួយដោះស្រាយការរបួសផ្លូវចិត្ត និងផលប៉ះពាល់ផ្លូវចិត្តពីការជម្លៀសខ្លួនចេញ។

កម្មវិធីស្បៀងអាហារពិភពលោក(WFP) និងអង្គការស្បៀងអាហារនិងកសិកម្ម(FAO) ព្រមានថាសន្តិសុខស្បៀងនៅក្នុងប្រទេសលីបង់ ត្រូវបានគេរំពឹងថានឹងកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។

អង្គការ WFP និងអង្គការហ្វៅ(FAO) និយាយថា «ការកើនឡើងនៃជម្លោះដែលនៅបន្ត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ បានរំខានយ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ ដែលបច្ចុប្បន្ននេះ ប៉ះពាល់ដល់មនុស្សជាង១,២លាននាក់»។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        1
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm