អាមេរិកជឿថា ការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន ជាការបង្អួតកម្លាំងមីស៊ីលថ្មី

2024/11/22 07:45:37 pm        169

សហរដ្ឋអាមេរិក ជឿជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលបាលិស្ទីករយៈចម្ងាយមធ្យមថ្មី (IRBM) ដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ក្នុងការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ដែលជាការបង្អួតពីកម្លាំងមីស៊ីលថ្មីរបស់ខ្លួន ខណៈអ្នកវិភាគព្រមានថាអាចមានផលប៉ះពាល់ដល់ប្រព័ន្ធការពារមីស៊ីលរបស់អឺរ៉ុប។

យោធាអាមេរិក និយាយថា បែបបទរចនាមីស៊ីលថ្មីរបស់រុស្ស៊ីនេះគឺផ្អែកលើមីស៊ីលអន្តរទ្វីប RS-26 Rubezh រយៈចម្ងាយឆ្ងាយ (ICBM) របស់ទីក្រុងមូស្គូ ដោយមីស៊ីលនេះគឺជាការពិសោធន៍ ហើយរុស្ស៊ីទំនងជាមានត្រឹមតែមួយចំនួនតូចប៉ុណ្ណោះ។

កម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន ដំបូងឡើយបាននិយាយថា មីស៊ីលរុស្ស៊ីនេះជាប្រភេទរយៈចម្ងាយឆ្ងាយ ICBM ដែលបង្កឱ្យមានក្ដីបារម្ភពីការកើនឡើងដ៏ធំនៅក្នុងសង្គ្រាមជាច្រើនឆ្នាំ។ មន្ត្រីអាមេរិកលើកឡើងថា ខណៈពេលដែលការបាញ់បង្ហោះមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យម IRBM បញ្ជូនសញ្ញាគំរាមកំហែងតិចជាង ICBM ក៏ការវាយប្រហារនេះនៅតែជាគ្រោះថ្នាក់ដ៏ធំ។

មន្ទីរបញ្ចកោណនិយាយថា មីស៊ីលនោះត្រូវបានបាញ់ដោយក្បាលគ្រាប់ធម្មតា ប៉ុន្តែបន្ថែមថា ទីក្រុងមូស្គូ អាចកែប្រែវាបានប្រសិនបើខ្លួនចង់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសុន្ទរកថាតាមទូរទស្សន៍ បានទទួលស្គាល់ថា ទីក្រុងមូស្គូ បានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ដោយមីស៊ីលបាលិស្ទិកថ្មី ដែលហៅថា "អូរ៉េស្នីក" (Oreshnik)៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm