ភាគពាយព្យអាមេរិក ធូរស្រាលពីព្យុះស៊ីក្លូន ប៉ុន្តែបន្តជន់លិចដោយកំសួលសំណើមបរិយាកាស

2024/11/22 12:51:48 pm        67

ភាគពាយព្យនៃសហរដ្ឋអាមេរិក បានជៀសផុតពីការរងការវាយប្រហារដ៏ខ្លាងក្លាពី "ព្យុះស៊ីក្លូន បម" (Bomb cyclone) ទីពីរកាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) នៅពេលដែលឥទ្ធិពលរបស់ព្យុះបានកើតឡើងតិចជាងការព្យាករ ប៉ុន្តែ "កំសួលសំណើមបរិយាកាស" ដែលកំពុងបន្ត បានវាយប្រហារភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា (California) ជាមួយនឹងខ្យល់ និងភ្លៀងធ្លាក់ ដែលបង្កការជន់លិចយ៉ាងខ្លាំង។

ព្យុះស៊ីក្លូន Bomb ទីមួយ ដែលធ្លាក់សម្ពាធយ៉ាងឆាប់រហ័ស បានបង្កើតឱ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដូចកម្លាំងព្យុះសង្ឈរា ដោយវាយលុកតំបន់នេះកាលពីថ្ងៃចន្ទ និងអង្គារ សម្លាប់មនុស្ស ២នាក់ និងផ្តាច់ចរន្តអគ្កិសនីដល់មនុស្សរាប់សែននាក់ ចាប់ពីរដ្ឋ វ៉ាស៊ីនតោន ទៅកាន់ភាគខាងជើងនៃរដ្ឋ California។

អ្នកជំនាញឧតុនិយមនៅមជ្ឈមណ្ឌលព្យាករអាកាសធាតុជាតិ បានលើកឡើងថា ព្យុះស៊ីក្លូន Bomb ទីពីរត្រូវបានគេព្យាករថា នឹងវាយប្រហារនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែសម្ពាធរបស់ព្យុះនេះមិនបានធ្លាក់លឿនគ្រប់គ្រាន់ក្នុងពេល ២៤ម៉ោង ដើម្បីកំណត់គោលដៅច្បាស់ទេ ប៉ុន្តែទោះជាបែបនេះក្ដី ប្រព័ន្ធសម្ពាធទាបបានបង្កើតជាខ្យល់ និងភ្លៀងបន្ថែមទៀត។

ភាគខាងជើងរដ្ឋ California បានបន្តជន់លិចពីកំសួលសំណើមបរិយាកាសនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កគ្រោះថ្នាក់ដល់ផ្លូវថ្នល់ និងការជូនដំណឹងពីទឹកជំនន់ និងខ្យល់ខ្លាំង។ យ៉ាងណាមិញ ព្យុះនេះក៏បាននាំមកនូវទឹកភ្លៀងដែលត្រូវការយ៉ាងខ្លាំង ដោយសារភាគច្រើននៃភាគខាងជើង California បាននឹងកំពុងជួបប្រទះនូវស្ថានភាពស្ងួតហួតហែងខុសធម្មតា នេះបើយោងតាមក្រុមឃ្លាំមើលគ្រោះរាំងស្ងួតរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am