សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP

2024/11/22 08:44:15 pm        99

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដា​គណបក្ស​នយោបាយនៅអាស៊ី លើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties )សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួល​ជួប​សម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមក​ចូលរួម​ក្នុង​មហា​សន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើ​ឡើង​នៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ និងសម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។

សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធាន​គណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបាន​ប្រែក្លាយ​ពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល​ ទៅជាប្រទេសដែលមានសុខសន្តិភាព និង ស្ថិរភាព ​ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់​វិស័យ​នាពេលបច្ចុប្បន្ន ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍​តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។

ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេស​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់​នៃប្រទេសចំណូលមធ្យម ។

ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ​ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ និង​កោតសរសើរ​ពីសមត្ថភាពដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំបានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែលធំ​ជាងគេ​នៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។

ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត​ជា​ប្រវត្តិសាស្រ្តនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm