ការរំខានពីឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងជើង ប៉ះពាល់ដល់សុខភាពអ្នកស្រុកតាមព្រំដែន

2024/11/22 09:11:22 pm        109

រដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ថា សំឡេងរំខានពីឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងជើង បានធ្វើឱ្យអ្នកស្រុកនៅជិតព្រំដែនអន្តរកូរ៉េ រងទុក្ខជាច្រើនខែ ដោយអ្នកខ្លះត្អូញត្អែរថាសុខភាពរបស់ពួកគេមានបញ្ហាយ៉ាងខ្លាំង។

ទិន្នន័យពីការវាយតម្លៃសុខភាពផ្លូវចិត្តនាពេលថ្មីៗនេះនៅទីក្រុង គីមផូ (Gimpo) ខេត្ត គ្យឹងគី (Gyeonggi) បានបង្ហាញថា ២៨%នៃអ្នកឆ្លើយតប កំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្តខ្លាំង។ ការវាយតម្លៃនេះ ធ្វើឡើងដោយមជ្ឈមណ្ឌលសុខុមាលភាពសុខភាពផ្លូវចិត្តរបស់ទីក្រុង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា លើអ្នកស្រុកចំនួន ១០២នាក់ ដែលរស់នៅជិតព្រំដែនក្នុងតំបន់ វ៉ុលហ្កូ ម្យ៉ុន (Wolgot-myeon) និង ហាសឹង ម្យ៉ុន (Haseong-myeon)។

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ការចាក់ឧបករណ៍បំពងសំឡេង ដែលមានសំឡេងពិសេសដូចជាស៊ីរ៉ែន និងដែកទង្គិចគ្នា ត្រូវបានចាក់ឈប់ៗ ម្តងហើយម្តងទៀតនៅគ្រប់ម៉ោង ខណៈអ្នកស្រុក កាងវ៉ា ហ្កាន់ (Ganghwa-gun) នៅទីក្រុង អ៊ីនឆុន (Incheon) របស់កូរ៉េខាងត្បូង ក៏បានរងគ្រោះបែបនេះផងដែរ។

សំឡេងរំខាន ដែលបានរាយការណ៍ជាលើកដំបូងនៅចុងខែកក្កដា ហើយត្រូវបានពណ៌នាថាដូចសំឡេងដែកទង្គិចគ្នានេះ ក៏មានលាយសំឡេងស៊ីរ៉ែន និងស្គរ ហើយបន្តកើតមានជាញឹកញាប់។

មន្ត្រីទីក្រុងសេអ៊ូលជឿថា នោះអាចជាវិធានការសងសឹករបស់កូរ៉េខាងជើង ប្រឆាំងនឹងការបន្តចាក់ឡើងវិញនូវឧបករណ៍បំពងសំឡេងនៅដើមខែនោះ។ លើសពីនេះ វាក៏អាចជាយុទ្ធសាស្ត្រមួយដើម្បីរារាំងពលរដ្ឋកូរ៉េខាងជើង មិនឱ្យស្តាប់លឺការឃោសនារបស់កូរ៉េខាងត្បូង៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm