សម្ព័ន្ធអារ៉ាប់ថ្កោលទោសការវេតូរបស់អាមេរិកលើសេចក្តីសម្រេចរបស់ UN ដែលទាមទារឲ្យមានបទឈប់បាញ់ហ្កាហ្សា

2024/11/22 09:43:24 pm        86

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit)កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់ និងការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់់ហ្កាហ្សាស្ទ្រីប។

លោក អាបូល ហ្គេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជំហររបស់សហរដ្ឋអាមេរិក ដែល ត្រូវបានទុកឲ្យនៅឯកោជាអន្តរជាតិ និងត្រូវបានថ្កោលទោសទាំងផ្នែកនយោបាយ និងសីលធម៌ គឺការផ្តល់ភ្លើងខៀវដល់អ៊ីស្រាអែល ដើម្បីបន្តយុទ្ធនាការបង្ហូរឈាមរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ ហ្កាហ្សា ក្នុងនោះមានភាពស្រេកឃ្លាន និងការផ្លាស់ទីលំដោយបង្ខំ ដើម្បីលែងឲ្យមានអ្នកស្រុក រស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។

លោកបាននិយាយថា តាមរយៈការប្រើសិទ្ធិវេតូនេះ សហរដ្ឋអាមេរិកកំពុងលើកទឹកចិត្តកងកម្លាំងអ៊ីស្រា អែលឲ្យបន្តសង្រ្គាម នៅតំបន់ហ្កាហ្សា និងបង្កើនភាពអសមត្ថភាពរបស់អន្តរជាតិ ក្នុងការប្រឈមមុខនឹងជម្លោះក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុត។

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវេតូលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ UNSC ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្កាហ្សា ដោយនាំឲ្យការរិះគន់យ៉ាងចាស់ដៃពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ។

សេចក្តីព្រាងដែលដាក់ចេញដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ របស់ក្រុមប្រឹក្សា បានទាមទារបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ ក៏ដូចជាការដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនូវចំណាប់ថ្នូរទាំងអស់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm