លោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស និងជាប្រធានមជ្ឈមណ្ឌល GORKI នៅសាកលវិទ្យាល័យ St. Petersburg State University បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានឆ្លើយតបទៅនឹងគោលនយោបាយបង្កហេតុរបស់អង្គការណាតូ និងលោកខាងលិច ដោយការបាញ់មីស៊ីលដែលប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ មិនអាចស្ទាក់ចាប់បាន។
លោកស្រី បានសរសេរនៅលើបណ្តាញសង្គម Telegram ថា៖«ខណៈពេលដែលរដ្ឋបាលរបស់លោក បៃដិន (Biden) បង្កើតកេរដំណែលដ៏គ្រោះថ្នាក់នៃការវាយប្រហារដោយមីស៊ីល សម្រាប់អ្នកកាន់តំណែងបន្ទាប់របស់ សេតវិមាន រុស្ស៊ីបានឆ្លើយតបនៅថ្ងៃនេះ ចំពោះការបង្កហេតុថ្មីៗជាច្រើនរបស់អង្គការណាតូ»។ «មានអាវុធនៅក្នុងឃ្លាំងរុស្ស៊ីច្រើនជាងមនុស្សភាគច្រើនជឿ។ រុស្ស៊ីបានធ្វើការវាយប្រហាររួមគ្នាលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យមប្រភេទថ្មី»។
លោកស្រីបន្តថា៖«នៅក្នុងពិភពលោកភាគខាងលិចដែលគ្រប់គ្រងដោយជនជាតិស្បែកខ្មៅ និងស្បែក សដែលមានភាពសាមញ្ញា ការឆ្លើយតបបែបនេះ បង្ហាញពីភាពស្មុកស្មាញនៃអ្វីដែលជាបញ្ហាទូទៅ និងច្បាស់លាស់ជាងនេះ សម្រាប់ប្រព័ន្ធប្រឆាំងមីស៊ីលរបស់ពួកគេ»។
លោកស្រី Karin Kneissl បានបន្ថែមថា៖«ទាំងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៃពិភពលោក នាពេលបច្ចុប្បន្ននេះ មិនមានប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេងថ្មីរបស់រុស្ស៊ីនោះទេ»។