យោធាប្រទេសនីហ្សេ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសនីហ្សេ បានវាយប្រហារតាមអាកាស ដោយបានសម្លាប់ខ្មាន់កាំភ្លើងចំនួន១០នាក់ និងបំផ្លាញម៉ូតូយ៉ាងតិច៥គ្រឿង នៅក្នុងក្រុង Watagouna ប្រទេសម៉ាលី បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើជនស៊ីវិល ដែលកំពុងធ្វើការនៅលើការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី Kandadji ក្នុងតំបន់ Tillabéry ភាគខាងលិច ប្រទេសម៉ាលី។
ជនប្រដាប់អាវុធមួយក្រុម មានគ្នាប្រហែល១០នាក់ និងបានជិះម៉ូតូ៥គ្រឿង បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមលើជនស៊ីវិលនៅឯការដ្ឋានសំណង់មួយកន្លែង។
សាក្សី បានរាយការណ៍ថា ខ្មាន់កាំភ្លើង បានបង្ហាញខ្លួនភា្លមៗ និងបានបាញ់រះលើកម្មករ បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ក្នុងចំណោមជនស៊ីវិល ដែលត្រូវបានជួលដោយក្រុមហ៊ុនជាប់កិច្ចសន្យា ខណៈ៣នាក់ផ្សេងទៀតរងរបួស និងបានបង្កការខូចខាតសម្ភារសំណង់ជាច្រើន។
នៅពេលឮសំឡេងកាំភ្លើង កងកម្លាំងការពារសន្តិសុខ (FDS) ដែលកំពុងឈរជើងក្នុងតំបន់នោះ បានធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារទីតាំង និងជួយជនរងគ្រោះ មុនពេលចាប់ផ្តើមប្រតិបត្តិការតាមអាកាស និងលើដីគោកទ្រង់ទ្រាយធំ ដើម្បីដេញតាមខ្មាន់កាំភ្លើង។