មេដឹកនាំកោះតៃវ៉ាន់នឹងធ្វើទស្សនកិច្ច នៅកោះទូវ៉ាលូ ប៉ាឡូ និងម៉ាសល

2024/11/22 10:55:03 pm        41


ការិយាល័យរបស់លោក លោក Lai Ching-te នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា មេដឹកនាំកោះតៃវ៉ាន់រូបនេះ នឹងធ្វើទស្សនកិច្ចនៅកោះទូវ៉ាលូ (Tuvalu) ប៉ាឡូ (Palau) និងម៉ាសល (Marshall) នៅប៉ាស៊ីហ្វិក។

មន្ត្រីទទួលបន្ទុកស្ថាប័នការបរទេសរងរបស់កោះតៃវ៉ាន់ លោក Tien Chung-kwang បានប្រាប់អ្នកយកព័ត៌មានថា លោក Lai នឹងចាកចេញពីកោះតៃវ៉ាន់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយត្រឡប់មកវិញ នៅថ្ងៃទី៦ ខែធ្នូ។ លោក Tien បាននិយាយថា ការឈប់សំចតឆ្លងកាត់របស់លោក Lai គឺស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ហើយនឹងត្រូវបានប្រកាសនៅពេលវេលាសមស្រប។

សារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក Lai គ្រោងនឹងឈប់សំចតនៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក ហើយប្រហែលជាទៅទស្សនកិច្ច នៅកោះហ្គាម។ ក្នុងចំណោមប្រទេសទាំង ១២ ដែលរក្សាចំណងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ជាកោះដែលត្រូវបានទាមទារដោយប្រទេសចិននោះ មានប្រទេស៣ នៅប៉ាស៊ីហ្វិក គឺកោះប៉ាឡូ ម៉ាសល និងទូវ៉ាលូ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ជាធម្មតាប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ដើម្បីធ្វើនូវអ្វីដែលជាការឆ្លងកាត់ផ្លូវការ នៅក្នុងសហរដ្ឋអាមេរិក ជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ដែលតែងតែធ្វើឲ្យទីក្រុងប៉េកាំងមានកំហឹង។ នៅរាល់ការឈប់សំចតទាំងនោះ មេដឹកនាំកោះតៃវ៉ាន់តែងជួបជាមួយអ្នកនយោបាយជាមិត្ត និងថ្លែងសុន្ទរកថា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm