អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូទេ ប៉ុន្តែនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
អ្នកស្រីបាននិយាយថា៖«យើងមិនស្វែងរកសង្រ្គាមជាមួយរុស្ស៊ីទេ ប៉ុន្តែជាដាច់ខាត អ្នកនឹងឃើញសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា មករួមគ្នាគាំទ្រអ៊ុយក្រែន ហើយនោះគឺជាអ្វីដែលយើងនឹងបន្តធ្វើ»។
អ្នកស្រី Singh ក៏បានអះអាងដែរថា ខណៈពេលដែលកំពុងជួយអ៊ុយក្រែន ទីក្រុងវ៉ាស៊ីនតោន គឺមិនព្យាយាម ធ្វើឲ្យជម្លោះក្លាយទៅជាការប្រឈមមុខដាក់គ្នាក្នុងតំបន់ទ្រង់ទ្រាយធំ ដែលរាលដាលហួសព្រំដែនរបស់ប្រទេសនេះទេ។