រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ខ្លួនអនុញ្ញាតឲ្យជើងហោះហើររបស់សហរដ្ឋអាមេរិកចាប់ផ្ដើមឡើងវិញ នៅអាកាសយានដ្ឋានចំនួន ៦ ភាគខាងជើងប្រទេសហៃទី។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា FAA បាននិយាយថា ខ្លួនកំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍អាមេរិកមិនឲ្យមានប្រតិបត្តិការ នៅហៃទីរយៈពេល ៣០ថ្ងៃ បន្ទាប់ពីយន្តហោះពាណិជ្ជកម្មចំនួន ៣គ្រឿង បានរងការបាញ់ប្រហារ។
ទីភ្នាក់ងារនេះ បានប្រាប់ថា ការហាមប្រាមរបស់ខ្លួន ចំពោះជើងហោះហើរទៅកាន់ទីក្រុង Port-au-Prince (ព័រអូប្រាំង) នឹងនៅតែមានដដែល រហូតដល់ថ្ងៃទី១២ ខែធ្នូ ប៉ុន្តែមានការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងអ្នកបើកយន្តហោះទូទៅ ហោះហើរទៅកាន់អាកាសយានដ្ឋានចំនួន ៦ នៅហៃទី ដែលមាន Port-de-Paix,
តែក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដែលហោះហើរទៅកាន់អាកាសយានដ្ឋាន Cap-Haitien បានប្រាប់ថា ខ្លួនមិនទាន់ចាប់ផ្ដើមជើងហោះហើរឡើងវិញនៅឡើយទេ៕