ជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាក្រុម បានច្រានចោលផែនការនិរទេសទ្រង់ទ្រាយធំរបស់លោក Donald Trump រួមទាំងសំណើឲ្យកសាងមជ្ឈមណ្ឌលឃាត់ខ្លួននៅព្រំដែនរដ្ឋតិចហ្សាស់ ។
ក្រុមជនអន្តោប្រវេសន៍ដែលបានចាកចេញពីតំបន់ភាគខាងត្បូងម៉ិកស៊ិក នៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ខំឈប់នៅរដ្ឋភាគខាងត្បូង Oaxaca ពេលដែលខ្យល់បក់ខ្លាំង រារាំងការធ្វើដំណើររបស់ពួកគេឆ្ពៅទៅភាគខាងជើង ។
ជនអន្តោប្រវេសន៍មួយចំនួន ដែលធ្លាប់សម្រាកនៅជំរំបណ្តោះអាសន្នក្នុងពហុកីឡដ្ឋាន Baseball នៅទីក្រុង Niltepec និយាយថា ពួកគេពុំឯកភាពនឹងផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកនោះទេ ឲ្យឃាត់ខ្លួនជនអន្តោប្រវេសន៍ ដើម្បីដាក់ពន្ធនាគារ ខណៈដែលរដ្ឋបាលមួយនេះ ដំណើរការនិរទេសទ្រង់ទ្រាយធំ ។
ខណៈពេលនោះដែរ រដ្ឋតិចហ្សាស់ បានផ្តលដីទំហំ ៥៦៧ហិចតា នៅតាមព្រំដែនជាមួយម៉ិកស៊ិក ដល់រដ្ឋបាលជិតចូលកាន់អំណាចរបស់លោក Trump ដើម្បីជួល ជាផ្នែកមួយនៃផែនការសម្រាប់ការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ។
គេរំពឹងថា លោក Trumpនឹងចល័តទីភ្នាក់ងារនៅទូទាំងរដ្ឋាភិបាលអាមេរិក ដើម្បីជួយលោកនិរទេសចំនួនជនអន្តោប្រវេសន៍ជាប់កំណត់ត្រា ដោយពឹងផ្អែកលើកិច្ចខិតខំក្នុងអាណត្តិដំបូងរបស់លោក ៕



