រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty និងសមភាគីអ៊ីរ៉ង់លោក Seyyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីការវិវឌ្ឍក្នុងតំបន់ចុងក្រោយបង្អស់ ជាពិសេសស្ថានភាពដែលកំពុងវិវឌ្ឍន៍ នៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប។
ពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរារាំងតំបន់មិនឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមកាន់តែធំឡើង និងសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹង និងការអនុវត្តការអត់ធ្មត់ ក្នុងដំណាក់កាលដ៏សំខាន់នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។
លោក Abdelatty បានពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប ក្នុងការកាត់បន្ថយភាពតានតឹងជាមួយតួអង្គក្នុងតំបន់ និងអន្តរជាតិផ្សេងៗគ្នា ដោយសង្កត់ធ្ងន់ថា ការឈានដល់បទឈប់បាញ់នៅហ្កាហ្សា គឺជា «កត្តាសំខាន់ ដើម្បីបញ្ឈប់ការកើនឡើងភាពតានតឹងក្នុងតំបន់។
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវេតូលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា ដោយនាំឲ្យមាន ការរិះគន់យ៉ាងចាស់ដៃពីប្រទេសភាគច្រើននៃសមាជិកUN។

