ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា បច្ចុប្បន្នន មិនមានវិធានការតបតចំពោះមីស៊ីល Oreshnik ទេ។
ដោយថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រមុខរដ្ឋរូបនេះ បានធានាអះអាងថា រុស្ស៊ីនឹងចេញសេចក្តីជូនដំណឹង មុនពេលប្រើប្រាស់មីស៊ីលប្រភេទនេះ។
លោក ពូទីន បាននិយាយថា៖«យើងនឹងធ្វើបែបនេះ ដោយសារតែក្តីបារម្ភមនុស្សធម៌ ដោយបើកចំហ ជាសាធារណៈ ដោយពុំមានការព្រួយបារម្ភអំពីវិធានការតបតណាមួយពីសត្រូវ ដែលនឹងទទួលបានព័ត៌មាននេះផងដែរ»។ «ហេតុអ្វីបានជាគ្មានការព្រួយបារម្ភ? ព្រោះបច្ចុប្បន្នមិនមានវិធានការតបតចំពោះអាវុធនេះនៅពេលនេះទេ»។

