Newcastle ចាប់ផ្ដើម​ចរចា​ជាមួយ​អតីត​អ្នកចាត់ការ Roma, Paulo Fonseca

2021/10/22 09:59:58 pm        103

​បាល់ទាត់៖ ​ក្រុម​សារិកា​ព្រៃ Newcastle United បានចាប់ផ្តើម​បើក​ការចរចា​ជាមួយ​អតីត​អ្នកចាត់ការ AS Roma លោក Paulo Fonseca ដើម្បី​មក​បន្ត​តំណែង​លោក Steve Bruce ដែល​បាន​ចាក​ចេញពី​ក្លិប​។ ​អ្នកចាត់ការ​ពីរ-បីនាក់​ផ្សេងទៀត​កំពុង​ស្ថិតក្រោម​ការពិចារណា​របស់​ប្រធាន​ក្លិប​ថ្មី​។

​​អតីត​អ្នកចាត់ការ Bournemouth, Eddie Howie, អតីត​អ្នកចាត់ការ Dortmund, Lucien Favre និង​អ្នក​ចាត់ការក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​បច្ចុប្បន្ន​លោក Roberto Martinez សុទ្ធតែ​ស្ថិតក្នុង​ជំរើស​។ ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​លោក Paulo Fonseca ធ្លាប់បាន​ដឹកនាំ AS Roma ពីរ​រដូវ​កាល ២០១៩ ដល់ ២០២១ ដោយបាន​ដឹកនាំ​ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៥ ក្នុង​រដូវ​កាល​ដំបូង និង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Europa League រដូវ​កាល​មុន​មុនពេល​ជំនួស​ដោយ Jose Mourinho​។

​​បុរស​វ័យ ៤៨​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់បាន​ដឹកនាំ Shakhtar Donetsk ផងដែរ ហើយ​កៀក​នឹង​ក្លាយជា​អ្នក​ចាត់​ការ Tottenham Hotspur ផងដែរ​កាលពី​ខែមិថុនា មុន​ពេលដែល​ក្លិន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ផ្លាស់ប្ដូរ​ចិត្ត​ជ្រើសរើស​លោក Nuno Espirito Santo វិញ​។ ​​Newcastle បច្ចុប្បន្នកំពុង​ស្វែងរក​ជ័យជំនះ​ដំបូង​នៅ English Premier League រដូវ​កាល​នេះ​ក្រោយ​លេង​បាន ៨ប្រកួត​ស្មើ៣ ចាញ់៥ មាន ៣ពិន្ទុ​ប៉ុណ្ណោះ​។ ​Newcastle ត្រូវ​ជួប​ម្ចាស់ផ្ទះ Crystal Palace ថ្ងៃ​សៅរ៍​នេះ​ក្រោម​ការដឹកនាំ​របស់​គ្រូ​ជំនួយ Graeme Jones បណ្តោះអាសន្ន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        28
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        99
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm