រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក Rustem Umerov បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបង្កើនសមត្ថភាពការពារដែនអាកាស
ស្របពេលឆ្លើយតបនឹងការវាយប្រហារមីស៊ីលបាលីស្ទិករបស់រុស្ស៊ីលើទីក្រុង Dnipro របស់អ៊ុយក្រែន ។

លោក Umerov បានផ្តល់អនុសាសន៍បែបនេះនៅថ្ងៃសុក្រ
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្នុងទីក្រុង Stockholm ជាមួយសមភាគីស៊ុយអែត
លោក Pal Jonson ។
លោក Jonson និយាយថា ការវាយប្រហាររបស់រុស្ស៊ី នឹងមិនបង្អាក់ការគាំទ្ររបស់រដ្ឋាភិបាលលោក
សម្រាប់អ៊ុយក្រែននោះឡើយ ។

លោកថា ពួកយើងមើលឃើញពេញសង្គ្រាមមួយនេះ រុស្ស៊ី
វាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ្នក និងគោលដៅជនស៊ីវិលផងដែរ
ដែលមិនស្របតាមច្បាប់អន្តរជាតិ ដែលវាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។
លោកបន្តទៀតថា វាជាសញ្ញាមួយចំនួនពីរុស្ស៊ីផងដែថាពួកគេកំពុងព្យាយាមរារាំងពួកយើងពីការគាំទ្រអ៊ុយក្រែន
ប៉ុន្តែវាគ្មានប្រសិទ្ធិភាពនោះទេ ។

កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ រុស្ស៊ី
បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបល្បឿនលឿនជាងសំឡេងលើអ៊ុយក្រែន
ជាការឆ្លើយនឹងការអនុញ្ញាតរបស់សហរដ្ឋអាមេរិក និងអង់គ្លេសឲ្យទីក្រុងគីវ
វាយប្រហារទឹកដីរុស្ស៊ី ដោយប្រើប្រាស់អាវុធទំនើបរបស់លោកខាងលិច ៕