(ភ្នំពេញ)៖ ស្ថានទូតអាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថានប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានឲ្យដឹងនៅវេលាថ្ងៃនេះ។
ការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារ ណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយទទួល ស្វាគមន៍ផ្លូវការមួយ ត្រូវបានរៀបចំឡើងនៅភ្នំពេញនេះមាន ការ ចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកតំណាងពីស្ថាប័នរដ្ឋនានានៃកម្ពុជា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅសាកលវិទ្យាល័យអាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន ឯកអគ្គរដ្ឋទូត និង បុគ្គលិកស្ថានទូតដែលបានចុះបញ្ជីនៅកម្ពុជា អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងប្រជាជនអាស៊ែបៃហ្សង់ និង កាហ្សាក់ស្ថានដែលរស់នៅកម្ពុជា។
ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា លោក Shovgi Meh dizade បានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានបន្តជាង៣០ឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងកំពុងអភិវឌ្ឍទៅក្នុងវិស័យជាច្រើន។ លោកបានរំឮកពីប្រវត្តិដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់កាលពីក្នុងឆ្នាំ២០១៤កន្លងមក និងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងដែលដឹកនាំដោយប្រធានសភា Milli Majlis នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោកស្រី Sahiba Gafarova មកកាន់ប្រទេសកម្ពុជា កាលពីនៅក្នុងឆ្នាំឆ្នាំ២០២២ ផងដែរ។
ឯកអគ្គរដ្ឋទូតរូបនេះក៏បានថ្លែងថា កម្ពុជាបានចូលរួមក្នុងសម័យប្រជុំលើកទី២៩ នៃអគ្គនាយកដ្ឋានអង្គការសហប្រជាជាតិអំពីការផ្លាស់ប្តូរអាកាសធាតុ (COP29) ដោយមានប្រតិភូចូលរួមចំនួន ១១០ នាក់។ បន្ថែមពីនេះលោកនូវបានរំលឹកដល់ការបង្កើតមិត្តភាពអន្តរសភារវាងកម្ពុជានិងអាស៊ែបៃហ្សង់ ដោយសេចក្តីសម្រេចនៃសភា ជាតិកម្ពុជា និងការរួមចំណែកក្នុងគំនិតបង្កើតសមាគមមិត្តភាពកម្ពុជា-អាស៊ែបៃហ្សង់ផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា លោក Kanat Tumysh បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងនេះ និងបានបញ្ជាក់ថា នៅអំឡុងសម័យសូវៀត មាននិស្សិតកម្ពុជាច្រើនបានសិក្សានៅសាកលវិទ្យាល័យកាហ្សាក់ ស្ថាន។ លោកឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជាបានឲ្យដឹងបន្តថា នៅខែតុលា ឆ្នាំ២០២៤ កន្លងមក កាហ្សាក់ស្ថានបានចាប់ ផ្តើមជើងហោះហើរទៅកាន់សីហានុកវិល ដោយក្រុមហ៊ុនអាកាស ចរណ៍ SCAT Airline។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រធានរដ្ឋសភានឹងត្រូវបានអញ្ជើញទៅកាហ្សាក់ស្ថាន សម្រាប់សន្និបាតអន្តរជាតិក្នុងទីក្រុងអាស្តានា នៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។ កាហ្សាក់ស្ថាននឹងបកប្រែស្នាដៃ «On Perfect State» របស់ Al-Farabi អ្នកវិទ្យាសាស្ត្រកាលពីសម័យមជ្ឈិមទួរគីជាភាសាខ្មែរ ។
ព្រឹត្តិការណ៍នេះ បានបន្តជាមួយកម្មវិធីតន្រ្តីដែលសម្តែងដោយអ្នកចម្រៀងដែលត្រូវបានអញ្ជើញជាពិសេស គឺលោកស្រី Kamala Garamollayeva មកពីអាស៊ែបៃហ្សង់ផងដែរដើម្បីបង្កបរិយាកាសនៃការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធា រណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋកាហ្សាក់ស្ថាន នាវេលានេះកាន់តែមានភាពសប្បាយរីករាយនិងអធិកអធម ៕









