ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស

2024/11/23 05:31:43 am        151

ភ្នំពេញ ៖ ករណីក្រុមក្មេងទំនើង១០នាក់ បង្កហិង្សាកាប់ប្រហារ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស តំណាងអយ្យការបានសម្រេចធ្វើកាចោទប្រកាន់ជនសង្ស័យចំនួន០៤បទល្មើស ដោយញ៉ែកសំណុំរឿងជា០២ ដាច់ដោយឡែកពីគ្នា ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការណ៍ របស់ស្ថាប័ន្ថអយ្យការ បានឱ្យដឹងថា ៖ ជនត្រូវចោទចំនួន០៩នាក់ ក្នុងចំណោមបក្សពួកទាំង១០នាក់ ត្រូវបានអយ្យការ សម្រេចចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ , ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទ កាន់កាប់អាវុធដោយខុសច្បាប់ » ប្រព្រឹត្តិទៅ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ , ១៧ , ១៨ វិច្ឆិកា ឆ្នាំ២០២៤ ។

ដោយឡែកសំណុំរឿងទី២ អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ០៥នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ដដែល ពីបទ « ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស » ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

គួររំលឹកថា ជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានទៅចាប់ឃាត់ខ្លួនបានទាំងអស់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំែញ បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យទាំង១០នាក់នេះ ជាក្រុមទំនើងមួយក្រុមធំ ដែលពួកគេបានដាក់រហ័សនាមក្រុមខ្លួនថា ក្រុមដើមពោធិ ( DP ) និង ក្រុមបឹងសាឡាង ( BSL ) ដោយពួកគេបានបង្កករណីហិង្សាចំនួន០៣ករណី ដែលប្រព្រឹត្តិទៅនៅទីតាំង និងពេលវេលាខុសៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

នាយការិយាល័យដដែល បានបន្តថា ៖ ក្នុងអំពើហិង្សាទាំង០៣ករណីដែលក្រុមជនសង្ស័យបានបង្កហេតុ គឺបានបណ្តាលឱ្យយុវជន០២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងករណីចំនួន០២ផ្សេងគ្នា និង០១ករណីដាច់ដោយឡែកផ្សេងទៀត គឺយុវជនម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យរងរបួសហើយ ជនរងគ្រោះកើតសភាពភ័យស្លន់ស្លោរខ្លាំង បានជិះរត់គេចខ្លួន រហូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ៖ ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹកជារឿយៗ ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែម លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ៖ បញ្ហាក្រុមក្មេងទំនើងនេះ សមត្ថកិច្ច មិនបានបន្ថូរបន្ថុយដៃនោះឡើយ ទោះបីមួយរយៈក្រោយមកនេះ សកម្មភាពក្រុមក្មេងទំនើងបង្កហិង្សាតាមទីសាធារណៈ ហាក់មានការថបថយច្រើនក៏ពិតមែនក៏ដោយ ។ លោកឧត្តមសេនីយ៍ស្នងការ ប្រកាន់គោលជំហរដាច់ខាត គឺមិនលើកលែងនោះឡើយ ចំពោះក្រុមក្មេងទំនើងដែលអស់ ដែលនៅតែគគ្លើន ប្រហានហ៊ានបង្កសកម្មភាពអសន្តិសុខនានា ប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm