សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំរបស់កម្ពុជា នៃសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ

2024/11/24 12:04:57 am        338

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេច សង្ឃឹមថា ធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបាននូវការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាការចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។

នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងខ្លារបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំរួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាពនិងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម កៅ គឹមហួន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាពនិងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមានការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។

សម្តេចតេជោ ក៏បានកត់សម្គាល់ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗកន្លងទៅនេះដែលបានប៉ះពាល់ដល់ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជាផងដែរ។

សម្តេចតេជោ ក៏បានសម្តែងនូវក្តីរីករាយ ដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជា តែងតែទទួលបានការស្វាគមន៍ ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។

សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្ស និងមានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើនរួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។

សម្តេចតេជោ ក៏បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា “ដំរីជល់គ្នាងាប់ស្មៅ”។

សម្តេចតេជោ ក៏បានបញ្ជាក់ថា នាពេលកន្លងទៅ នៅទីក្រុងដាវូស សម្តេចតេជោ បានថ្លែងថា អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ។ សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។

សម្តេចតេជោ បានសម្ដែងនូវមោទនភាពក្នុងក្របខណ្ឌអាស៊ាន ដែលរហូតមកទល់នឹងពេលនេះ កម្ពុជា បានដើរនៅតួនាទីដ៏សំខាន់ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ហើយឯកសារសំខាន់ៗ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលជាច្រើនត្រូវបានដាក់ចេញពីរាជធានីភ្នំពេញ និងតែងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់។ ជាចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ទទួលបានជោគជ័យនៅក្នុងបេសកកម្មរបស់ឯកឧត្តម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm