កម្ពុជា​គ្រោង​សហការ​ជាមួយថៃ​ រៀបចំ​ទិដ្ឋាការ​តែមួយ​សម្រាប់​ប្រទេស​ពីរ ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​

2021/10/23 09:50:58 am        556

ភ្នំពេញ​៖ ​ក្រសួងទេសចរណ៍កម្ពុជា គ្រោង​សហការ​ជាមួយ​អាជ្ញាធរ​ប្រទេសថៃ ​ក្នុង​ការរៀបចំ​នូវ​ទិដ្ឋាការ​តែមួយ ​សម្រាប់​ប្រទេសពី​រ ​(កម្ពុជា-ថៃ) ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​អន្តរជាតិ ​ឲ្យ​កាន់​តែមា​ន​ការ​កើនឡើង ​ក្រោយ​បញ្ចប់​នូវ​វិបត្តិកូវីដ​១៩ ​។

ក្នុងជំនួប​ជាមួយ​ឯកឧត្តម វឌ្ឍនា ពុទ្ធីឆាត អភិបាលខេត្ត​ស៊ីសាកេត ​ប្រទេសថៃ កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម​បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​និងជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​ថា កម្ពុជា​មានគោល​បំណង​សហការ​ជំរុញ​យុទ្ធនាការ ​“ព្រះរាជា​ណា​ចក្រ​ពីរ គោល​ដៅ​ទេសចរណ៍​តែ​មួយ”​ តាមរយៈ​ការ​រៀបចំ​បើក​គម្រោង ​“ទិដ្ឋាការ​មួយ​សម្រាប់​ប្រទេស​ពីរ​” និងពិភាក្សា​បន្ថែម​អំពី​កិច្ច​សហការ​ជាមួយ​ខេត្តស៊ីសាកេត ​ក្នុង​ការ​បើកទិដ្ឋាការ​តែមួយ ​ដើម្បី​ទទួល​ទេសចរ​អន្តរជាតិ ​ចូល​មក​ទស្សនា​ប្រទេស​ទាំងពីរ​ ។

 ភាគីកម្ពុជា ក៏បានជំរាប​ទៅ​កាន់​ភាគី​ថៃ​ថា ​នា​ពេលថ្មី​ៗ​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ផែន​ការ​មេ អភិវឌ្ឍន៍​ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយ​ជា​ឱកាស ​នៃ​ការ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​បែប​ជំនឿ​សាសនា ​ដូច​ជា​ថ្វាយ​បង្គុំ​ព្រះពុទ្ធ​រូប​បុរាណ ​៩វត្ត ​ និង​ការ​គោរព​បូជា​បដិមារ​សក្តិសិទ្ធិ ​៩ទីតាំង ​ នៅ​តំបន់អង្គរ ​ និង​លើ​ភ្នំគូលែន​ជាដើម​ ។

ក្នុងជំនួប​នោះ​អភិបាល​ខេត្តស៊ីសាកេត បានថ្លែងថា បច្ចុប្បន្ន​ក្រុម​អ្នកទេសចរ​ជនជាតិថៃ ​ចូលចិត្ត​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ជាប្រភេទ​ទេសចរ​បែបផ្សង​ព្រេង​ ឆ្ពោះ​ទៅកាន់​ខេត្តសៀមរាប ​តាម​ច្រក​អន្តរជាតិ​ជាំ-សាង៉ាំ ​ដោយ​ជាទូទៅ​ក្រុមអ្នកទេសចរ​ប្រភេទផ្សងព្រេង​ទាំងនោះ ចូលចិត្ត​ចំណាយពេល​ស្នាក់នៅ​ចាប់ពី៣ថ្ងៃ​ឡើងទៅ ដែលពួកគេ​មានការ​ចំណាយ​ខ្ពស់ (High buying power) ។

ជាមួយគ្នានោះ​ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានបន្តថា កម្ពុជាក៏ចង់​ធ្វើកិច្ចសហការ​ក្នុង​ការអភិវឌ្ឍ និងជំរុញ​វិស័យទេសចរណ៍​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ក្នុង​ភូមិសាស្រ្ត​ខេត្តស៊ីសាកេត, ពង្រឹង និងពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​ផលិតផល​កសិកម្ម និង​ផលិតផល​ធុនតូច​ និង​មធ្យម​ (SME) នៅតាម​ច្រក​ព្រំដែន​, ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​អន្តរជាតិ​រវាងថៃ-កម្ពុជា, តភ្ជាប់ និងការធ្វើសមាហរណ​កម្ម​វិស័យអប់រំ, សុខភាព​សាធារណៈ ​និង​ការថែទាំសុខភាព​ប្រជាពលរដ្ឋ និង​ការ​ជំរុញ​កិច្ចសហការ​លើ​វិស័យ​កីឡា​រវាងកម្ពុជា-ថៃ, ការជំរុញ​ផ្សព្វផ្សាយ និងអភិវឌ្ឍ​ទីផ្សារ​តាម​ព្រំដែន ​និង​ការសម្រួល​ការ​ដឹកជញ្ជូន​ទំនិញ ​និង​បន្ត​កិច្ចសហការ​តាមដាន​ស្ថានការណ៍​រាតត្បាត​នៃជំងឺកូវីដ-១៩ ​នៅ​តាមច្រក​ព្រំដែន​ ។

ជាចុង​ក្រោយ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បាន​ស្នើ​ដល់​ឯកឧត្តម​អភិបាល​ខេត្តស៊ីសាកេត ជួយ​ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​សេវា​ថែទាំ​សុខភាព ​និង​សុវត្ថិភាព​ជូនប្រជាជន​កម្ពុជា​ដែល​រស់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​ពលករ​ខ្មែរ​ចំណាក​ស្រុក ​ដែលកំ​ពុង​ធ្វើ​ការ​ក្នុង​ខេត្តថៃមួយ​នេះ ​ឱ្យ​ដូច​ប្រជាជន​ថៃ​ផង​ដែរ​ ៕


អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am