ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣២
នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ីថា ការភូតកុហក់ពលរដ្ឋមិនចេះចប់ មិនចេះហើយ ឱ្យមានការយល់ច្រឡំ និងភ័យខ្លាច ទាំងរឿងCLV DTAក៏ដូចជារឿងព្រែកជីកហ្វូណនតេជោ ទុកឱ្យគាត់ទទួលផលបាបរបស់គាត់ចុះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋ ធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ៕



