នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ (IPTP11)

2024/11/24 03:31:04 pm        280

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​អញ្ជើញ​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់​ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភា។

សម័យប្រជុំនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សុខា ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជន​ជាប្រធាន​ស្ថាប័ន​សភា​អន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើង​នៅ​ឆ្នាំ​នេះ​កិច្ច​ប្រជុំ​នេះ​ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។

នៅក្នុងពិធីបើកសម័យប្រជុំនេះ សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន នឹងថ្លែងបទ​បាឋក​ថា​ពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយ​ជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច ខិតខំប្រឹង ប្រែងរបស់ខ្លួន ដោយ​សហការជាមួយនឹងភាគីពាក់ព័ន្ធ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ ដោយវគ្គទី១ នឹងជជែកពិភាក្សាអំពី ការ​​ជំរុញ​និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និង​សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល វគ្គទី២ នឹងពិភាក្សា អំពីការ​ពង្រឹង​ពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការ​តភ្ជាប់​ប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ IPTP គ្រោងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញ សន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗ ចំនួន៥ រួមមាន ១.ការ ទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេស ឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និង គ្រោះមហន្តរាយ និង៥. សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថ នៃការប្រែប្រួលអាកាសធាតុ ។

នៅក្នុងសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះ​កិច្ច​ប្រជុំ​គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិ ការអន្តរជាតិ។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខស្បៀងអាហារ ថាមពល ទឹក និងបរិស្ថាន ។ កិច្ច​ប្រជុំ​គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

ក្រៅពីនេះ សម្តេចប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ក៏នឹង​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធាន​សភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក IPTP មួយចំនួន​ផង​ដែរ​។

សម្តេច ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរ ធម្មនុញ្ញសន្តិភាព ដែល​នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ព្រមទាំងមានការប្រគល់ «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និងភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោកផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm