រដ្ឋបាលខណ្ឌ៧មករា ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង »

2024/11/24 03:35:54 pm        144

អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលមូលដ្ឋាន បានរៀបចំប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង » ។

នាព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានរៀប​ចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ដែលជាទិវាជាតិសម្ខាន់ សំដៅការថែទាំបរិស្ថានអនាម័យក្នុងសង្គមជាតិ ឱ្យ​មានរបៀបរៀបរយល្អ និងសោភ័ណ្ឌភាពក្នុងសង្គម ។

ការរៀបចំទិវាខាងលើ ធ្វើឡើងក្រោមវត្តមាន លោកថេង សុថុល អភិបាល នៃគណៈ​អភិបាល​ខណ្ឌ​៧​មករា និងដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ , អធិការនគរបាល , មេបញ្ជា​ការ​កង​រាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ រួមទាំងមន្ត្រីចំណុះជំនាញជាច្រើនទៀត ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ ។

លោកថេង សុថុល អភិបាលខណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា ៖ បរិស្ថានអនាម័យ អាច​ស្អាត​បាន​ គឺផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា មិនអាចផ្តោតតែទៅលើអ្នកដែលប្រឹងសម្អាតតែមួយមុខ គឺមិន​គ្រប់​គ្រាន់ ។ សម្រាម គឺកកើតឡើងដោយយើងជាអ្នកប្រើប្រាស់វា ដូច្នោះហើយ យើង​គួរ​តែ​យល់​ដឹង​ឱ្យបានច្បាស់ និងចូលរួម ក្នុងសកម្មភាព​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​នៅតា​ម​ទី​តាំង​សម្រាប់​ការ​ចោល​សម្រាម ជៀសវៀងការចោលពាសវាលពាសកាល ដែលជាផ្នែកធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម និងខូចខាតដល់របៀបរៀបរយសាធារណះផងដែរ ។

លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានសង្កាត់ ដែល​បានខិតខំយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំលើកិច្ចការងារបរិស្ថានអនាម័យនេះ ពិសេស​គឺ​បងប្អូនកម្មករប្រមូលសម្រាម ក៏ជាផ្នែកសម្ខាន់ ដែលបានដើរតួនាទី ក្នុងការ​ជួយ​ដល់​កិច្ច​ការងារសង្គមមួយនេះ ។

បងប្អូនជាកម្មករប្រមូលសម្រាម បង្ហាញក្តីរីករាយ ជាមួយការជួយប្រមូលសម្រាម ដើម្បី​សម្អាត​បិស្ថាន​សង្គម ។ ពួកគាត់លើកឡើងថា ៖ បច្ចុប្បន្ននេះ ការងារប្រមូល​មិន​សូវ​នឿយ​ណាយ​ខ្លាំង​ដូច​មុន​នោះ​ទេ ព្រោះតែពលរដ្ឋមានការយល់ដឹងច្រើនអំពីការទុកដាក់ ដូច្នោះប្រមូល ក៏មាន​ភាព​ងាយ​ស្រួល ក្នុងការប្រមែប្រមូលទៅតាមបរិបទជាក់ស្តែងដូចគ្នា ។

ប្រជាពលរដ្ឋ សម្តែងការយល់ឃើញថា ៖ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាអនាម័យបរិស្ថាន ក្នុង​សង្គម​កាន់​តែ​មាន​ភាពប្រសើរឡើងទៅៗ ដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ បាន​ដាក់​ចេញ​យន្ត​ការជាច្រើនក្នុងការអនុវត្ត សំដៅធានាប្រសិទ្ធិភាពខ្ពស់លើកិច្ចការងារនេះ ពិសេស​កត្តា​ចូល​រួម​បានយ៉ាងខ្ជាប់ខ្ជួនផងដែរ ពីសំណាក់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់ ។

សូមបញ្ជាក់ថា ៖ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា គឺតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយអាជ្ញាធរនៅទូទាំងប្រទេស ទាំងថ្នាក់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ គឺតែងប្រារព្ធ ដើម្បីរំលឹក និងបង្ហាញ ដល់មជ្ឈដ្ឋានពលរដ្ឋ ឱ្យផុសផុលក្នុងការចូលរួមចំណែកជាមួយការការថែទាំបរិស្ថាន ដើម្បីសោភ័ណ្ឌភាព និងភាពស្អាតប្រសើរក្នុងប្រទេសជាតិ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm