រដ្ឋសភាកម្ពុជា និងសភានេប៉ាល់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត

2024/11/24 04:18:37 pm        179

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តមបណ្ឌិត Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ ចូលជួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេលដែល ឯកឧត្តមបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានេប៉ាល់ មក​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ IPTP-11 ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ ដែល​បាន​ចំណាយពេលដ៏មានតម្លៃ ក្នុងអញ្ជើញ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយវត្តមាន​របស់​ឯកឧត្តម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ក្នុងការចែករំលែកបទពិសោធន៍ ក៏​ដូច​ជា​ចក្ខុវិស័យនានាសម្រាប់ការអភិវឌ្ឍន៍នៅឯកសារដ៏សំខាន់របស់កម្មវិធីអន្តរជាតិនេះ គឺ​ធម្មនុញ្ញ​សន្តិភាព និងសេចក្តីថ្លែងការណ៍ភ្នំពេញ តាមការចូល​រួម​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​ឯកសារ​ទាំង​នោះ​កាន់​តែ​មាន​គុណភាពខ្ពស់ ហើយអាចរក្សាបន្ថែមទៀតនៅការចូលរួមចំណែកឲ្យកាន់តែបានច្រើន ដោយសារតែក្នុងកាលះទេសះដែលពិភពលោកយើងកំពុងតែប្រឈមនឹងសង្គ្រាមនេះ គឺការសហការគ្នា ហើយតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ គឺកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងអស់នេះ បានដើរតួយ៉ាងសំខាន់ មានន័យថា សម្លេងកាន់តែច្រើន សម្រាប់ការពារ ការថែរក្សាសុខសន្តិភាព កាន់តែមានតួនាទីកាន់តែសំខាន់ខ្លាំងឡើង។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភាដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏មានឱកាសបានចូលរួមចំណែកក្នុងការពិភាក្សាសម្រាប់ការងារនេះផងដែរ។

ភាគីទាំងពីក៏បានពិភាក្សាគ្នា ដោយលើកអំពីទំនាក់ទំនង កម្ពុជា -នេប៉ាល់ ដែលមានទំនាក់ទំនងជិតស្និត ដោយមានភាពប្រហាក់ប្រហែលគ្នាច្រើន ទាក់ទងទៅនឹងប្រពៃណី វប្បធម៌ សាសនា ក៏ដូចជាទំនៀមទំលាប់ផ្សេងៗផងដែរ។ ហើយទំនងទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏មានកម្រិតស្និតស្នាលផងដែ ដោយសារមានការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយនាពេលកន្លងមក អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ រីឯនៅឆ្នាំ២០២២ គឺឯកឧត្តមអតីតប្រធានសភានេប៉ាល់ ក៏បានមកចូលរួមក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ជាពុទ្ធសាសនិកដែលជាអ្នកថែរក្សាពុទ្ធសាសនា ដូច្នេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ។ ហើយរីឯទំនាក់ទំនងរវាងសភា និងសភា វិញ គឺមានការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំសភាជំនាន់មុន ក្រុមមិត្តភាព រដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពសភានេប៉ាល់ ក៏ដូចជាគណះកម្មការជំនាញផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏មានការលើកទឹកចិត្ត និងប្តេជ្ញាជម្រុញបន្ថែមនៅការផ្លាស់ប្តូរក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតទាំងថ្នាក់ដឹកនាំសភា គណះកម្មការជំនាញ ក្រុមមិត្តភាពសភា ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ ដើម្បីធ្វើការសិក្សាចែករំលែកនៅបទពិសោធន៍ និងចំណេះដឹង ជំនាញផ្សេងៗ ដើម្បីចូលរួមចំណែកសម្រេចបានក្នុងការបម្រើជាតិមាតុភូមិរៀងៗខ្លួន។ ហើយទន្ទឹមនឹងនេះក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងព្យាយាមជម្រុញបន្ថែម ទៀតនៅការអភិវឌ្ឍន៍ ដោយធ្វើការជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍។ ដោយឡែកលើវិស័យពាណិជ្ជកម្មវិញ កម្ពុជាក៏មានសក្តានុពល ដែលអាចជម្រុញបន្តបន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនទំនាក់ទំនងនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ជារួមភាគីទាំងពីរមានការពិភាក្សាការងារ ហើយក៏មានការប្តេជ្ញាចិត្តក្នុងការជម្រុញ និងពង្រឹងពង្រីកបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនៅទំនាក់ទំនងរបស់សភាទាំងពីរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងទ្វេរភាគីនៃប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm