ក្រុមបាតុករប្រឆាំងអង្គការណាតូបានប្រមូលផ្តុំគ្នាជាថ្មីទៀតក្នុងទីក្រុងម៉ុងរ៉េអាល់(Montreal)ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ដើម្បីទាមទារឱ្យកាណាដាដកខ្លួនចេញពីសម្ព័ន្ធភាពនេះ មួយថ្ងៃបន្ទាប់ពីបាតុកម្មដែលរៀបចំដោយក្រុមផ្សេងៗគ្នាបានបណ្តាលឱ្យមានការចាប់ខ្លួន ដុតរថយន្ត និងវាយបំបែកបង្អួចអគារផ្សេងៗ។
ក្រុមអ្នកនយោបាយនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រី គណបក្សប្រឆាំង ក៏ដូចជាមេដឹកនាំទីក្រុង កេបិច(Quebec) បានហៅអំពើហិង្សាក្នុងអំឡុងពេលបាតុកម្មប្រឆាំងអង្គការណាតូកាលពីថ្ងៃសុក្រថា ជាអំពើស្អប់ខ្ពើមប្រឆាំងសាសនា ប៉ុន្តែក្រុមអ្នកតវ៉ាបានបដិសេធការអះអាងនេះ ដោយនិយាយថា ពួកគេបានធ្វើបាតុកម្មប្រឆាំងនឹងភាពស្មុគស្មាញ នៃប្រទេសសមាជិកណាតូនៅក្នុងសង្គ្រាមដែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។
អ្នកនាំពាក្យស្នងការនគរបាលបាននិយាយថា មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាតុកម្មដែលបានផ្ទុះឡើងកាលពីរសៀលថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅនេះ ក្រោយមកអ្នកទាំងបីត្រូវបានដោះលែង ហើយនឹងបង្ហាញខ្លួននៅតុលាការនៅពេលក្រោយ។
នគរបាលបាននិយាយថា ក្នុងអំឡុងការហែក្បួននោះ គ្រាប់បែកផ្សែងត្រូវបានប្រើប្រាស់ រនាំងដែកត្រូវបានរាយប៉ាយពាសពេញផ្លូវនានា និងបង្អួចហាងអាជីវកម្ម ព្រមទាំងនៅមជ្ឈមណ្ឌលសន្និបាត ដែលKក្រុមគណៈប្រតិភូណាតូ កំពុងជួបជុំគ្នា ត្រូវបានវាយកម្ទេច។
ការតវ៉ាកាលពីថ្ងៃសុក្រត្រូវបានរៀបចំឡើងដោយក្រុម Divest សម្រាប់ប៉ាឡេស្ទីន និងការបង្រួបបង្រួមនៃការតស៊ូប្រឆាំងក្រុមអ្នកមូលធននិយម៕


