ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គសភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១

2024/11/24 07:11:32 pm        206

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ក្នុ​ងពិ​ធីបើ​កស​ម័យ​ប្រជុំ​ពេញ​អង្គ​ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP)។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបញ្ជាក់ថា ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានការបន្តអភិវឌ្ឍប្រទេសបានល្អ។ -សម្ដេចតេជោបញ្ជាក់ថា បើអ្នកដឹកនាំជំនាន់ថ្មីមិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនខិតខំស្វែងរកបាននោះទេ សម្ដេចនឹងមិននៅស្ងៀមឡើយ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រម្លឹក និងអរគុណសារជាថ្មីដែលវៀតណាមបានជួយ រំដោះកម្ពុជាចេញពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុលពត ជួយការពារអាយុជីវិតប្រជាជនកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា សម្ដេចជាមនុស្សដំបូងគេ ដែលបង្ហាញបំណង និងជំហរជួបសម្ដេចនរោត្តមសីហនុ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា គឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៨៧ ទើបសម្ដេចតេជោ និងសម្ដេចនរោត្តម សីហនុ ឈានទៅបើកការចរចាពិតប្រាកដរហូតឈានទៅការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលឆ្នាំ២០២៤នេះ គឺជាខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាគូសរំលេចថា រឿងប្រវត្តិសាស្រ្ដមិនត្រូវកាឡៃនោះទេ ខណៈកម្ពុជាគឺមានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចបានផ្ដួចផ្ដើមប្រមូលផ្ដុំភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្ម ដោយអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយផ្ដល់នូវគោលការណ៍ចំនួន៣ គឺធានាអាយុជីវិត ធានាអាជីព និងធានាទ្រព្យសម្បត្តិ ដល់ភាគីដែលចុះចូលទាំងអស់ទើបពេលនោះកម្ពុជាអាចស្វែងរកសន្ដិភាពបាន។

-សម្ដេចតេជោ ហ៊ុន សែន រម្លឹកបន្ថែមថា ចាប់ពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចបានដាក់អាយុជីវិតលើកទី២ ដើម្បីអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជាអាចស្វែងរកនូវសន្ដិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល ២៧ឆ្នាំហើយ បើគិតមកទល់ពេលនេះ ខណៈរយៈពេលជាង ៥០០ ឆ្នាំមកនេះ កម្ពុជាមិនដែលទទួលបានសន្ដិភាពយូរបែបនេះទេ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្ពុជា សន្ដិភាពមានតម្លៃណាស់ បើសិនជាគ្មានសន្ដិភាព គឺយើងមិនអាចធ្វើអ្វីៗបានទេ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាមមកកាន់កម្ពុជា គឺជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមប៉ុលពត និងជួយទប់ស្កាត់របបនេះមិនឱ្យកើតឡើងវិញ គឺមិនដូចការចោទប្រកាន់របស់ក្រុមមួយចំនួនថាកម្ពុជាអាយ៉ងវៀតណាមនោះទេ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានប្រែក្លាយពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ រហូតដល់ក្លាយជានាយករដ្ឋមន្ត្រីដែលគេស្វាគមន៍។ កម្ពុជាបានខិតខំពីប្រទេសឯកោ ទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើមុខ ស្មើមាត់នៅឆាកអន្តរជាតិ។

-សម្តេចតេជោ ហ៊ុន សែនថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូ នៃការផ្តល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ ក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាពស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងកម្ពុជាដែលបានបញ្ជូនមានប្រហែល ១ម៉ឺននាក់នៅក្នុង១០ប្រទេស។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ប្រទេសជាតិមួយត្រូវមានភាពជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន ពីព្រោះនៅពេលដែលប្រទេសជាតិមួយបាត់បង់ភាពម្ចាស់ការរបស់ខ្លួននោះនឹងឈានទៅដល់ការបែកបាក់មិនខាន។

-សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងពីមិត្តអន្តរជាតិ ប៉ុន្តែមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធាន, ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង, ជាពិសេស សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌, សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។

-សម្ដេចតេជោ ហ៊ុន សែនសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ, រួមមាន ១)ការទប់ស្កាត់ជម្លោះ, ២) ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣) យុត្តិធម៌អន្តរកាល, ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm