លោកZelenskiy៖ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែនចំនួន ៣២១កន្លែង

2024/11/24 09:01:29 pm        439

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ ២៣ ខែវិច្ឆិកាថា ការវាយប្រហារដោយយានដ្រន និងមីស៊ីលរបស់រុស្ស៊ី បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែនចំនួន ៣២១ កន្លែង ចាប់តាំងពីខែកក្កដាឆ្នាំមុន។

លោកបានបន្ថែមថា នាវាដឹកទំនិញចំនួន២០គ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសផ្សេងទៀតក៏ត្រូវបានខូចខាតផងដែរដោយសារតែការវាយប្រហាររបស់រុស្ស៊ី។  

ទីក្រុងមូស្គូ បានបដិសេធម្តងហើយម្តងទៀតដែលថាខ្លួនបានវាយប្រហារដាក់គោលដៅលើជនស៊ីវិល ។

អ៊ុយក្រែនជាប្រទេសដាំស្រូវសាលី និងពោតដ៏សំខាន់មួយរបស់ពិភពលោក ហើយមុនការឈ្លានពានរបស់រុស្ស៊ី ប្រទេសនេះបាននាំចេញគ្រាប់ធញ្ញជាតិប្រហែល ៦ លានតោនក្នុងមួយខែតាមសមុទ្រខ្មៅ។

នៅពេលរុស្ស៊ីចាប់ផ្តើមការលុកលុយរបស់ខ្លួនកាលពីព្រឹកព្រលឹមថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២២ ខ្លួនបានបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន។

ការនាំចេញត្រូវបានបន្តឡើងវិញកាលពីខែកក្កដា ឆ្នាំ ២០២២ ក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលជាកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី។ ប៉ុន្តែមួយឆ្នាំក្រោយមក រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងនេះ។  

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងទៀត ដោយប្រើច្រករបៀងផ្ទាល់របស់ខ្លួន ដែលឆ្លងកាត់ដែនទឹករបស់ប្រទេសរ៉ូម៉ានី ប៊ុលហ្គារី និងទួរគី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm