នាថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ-ថាមពល-ទឹក និងសន្តិសុខបរិស្ថាន IPTP11 ដែលមាន ឯកឧត្តម Sasa Magazinovic ប្រធានគណៈកម្មាធិការស្បៀង-ថាមពល-ទឹក និងសន្តិសុខបរិស្ថាន នៃប្រទេស Bosnia and Herzegovina ជាប្រធានអង្គប្រជុំ និង ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ។
កិច្ចប្រជុំនេះ បានបញ្ជាក់អំពីសារៈសំខាន់ នៃការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ជាពិសេសស្បៀង ថាមពល និងទឹក ។ អង្គប្រជុំបានចែករំលែកបទពិសោធនានា ពាក់ព័ន្ធនឹងគោលនយោបាយ និងច្បាប់សម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន ដែលធានាដល់សុវត្ថិភាព និងសន្តិសុខ នៃស្បៀងអាហារ ថាមពល និងទឹក ដើម្បីឈានទៅរកការរស់នៅប្រកបដោយសន្តិភាព និងភាពធន់ ៕ អត្ថបទ បាន សុខរិទ្ធិ





