ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ IPTP11 ដែលមាន ឯកឧត្តម Mohammed Al Ali សមាជិកក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម ជាប្រធានអង្គប្រជុំ និងឯកឧត្តម ទី សុគន្ធ លេខាធិការ នៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះ បានផ្តោតលើការកសាងទំនាក់ទំនងល្អរវាងសភាជាសមាជិក និងការរៀបចំគោលនយោបាយមួយ ដោយរស់នៅមិនមានការរើសអើង ។
អង្គប្រជុំ បានលើកឡើងថា ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរួមគ្នា ទាមទារឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី តាមរយៈការរួមរស់ដោយសុខដុមនីយកម្មជាមួយនឹងភាពចម្រុះ នៃវប្បធម៌ សាសនា និងជំនឿ ដែលនាំទៅរកសន្តិភាពនិងភាពអត់ឱន ។ មួយវិញទៀត ការជំរុញសហប្រតិបត្តិការពាណិជ្ជកម្មសេរី គឺជាកត្តាដ៏ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕ អត្ថបទ បាន សុខរិទ្ធិ






