ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា IPTP ដែលមាន ឯកឧត្តម Ek Nath Dhakhal សមាជិកសភានេប៉ាល់ និងជាប្រធាន IAPP Asia Pacific ដែលជាប្រធានអង្គប្រជុំ និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅបានប្រជុំពិភាក្សា ដើម្បីបន្តបេសកកម្មដ៏ចាំបាច់ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ការយោគយល់គ្នាទៅវិញទៅមក និងភាពអត់ឱន ។
កិច្ចប្រជុំ បានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃសភាជាសមាជិក ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ថែរក្សាសន្តិភាព តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ការងារការទូតដើម្បីកិច្ចការពារ និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅសម្រេចបានអនាគតប្រកបដោយសុខដុមរមនា និងសន្តិភាពប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕ អត្ថបទ បាន សុខរិទ្ធិ







