ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង តំណាងឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលធ្វើឡើងក្នុងវត្តបន្ទាយត្រាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក អនុប្រធាន សមាជិកក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឡាំង វាសនា សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក ការិយាល័យពាក់ព័ន្ធ នគរបាល អាវុធហត្ថស្រុក លោក ស្រី សំបូរ មេឃុំ និងមេភូមិ គ្រប់ភូមិ ព្រមទាំងប្រជាពលរដ្ឋជាង ២៥០នាក់។
វេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលធ្វើឡើងនេះ មានគោលបំណងផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល ជាមួយថ្នាក់មូលដ្ឋានភូមិ ឃុំ ពិសេសដើម្បីស្ដាប់បញ្ហា សំណូមពរ និងសំណើរ ការប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ចំពោះមុខក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំកណ្តឹង និងអាជ្ញាធរ បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលប្រជាពលរដ្ឋត្រូវការ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ៕







