ចំនួនអ្នកអ្នកស្លាប់នៅលីបង់កើនឡើងរាល់ថ្ងៃ ព្រោះការវាយប្រហារពីអ៊ីស្រាអែល ខណៈអឺរ៉ុបអំពាវនាវឱ្យមានបទឈប់បាញ់

2024/11/25 08:54:48 am        141

អ៊ីស្រាអែលបានវាយប្រហារលើទីតាំងរឹងមាំភាគខាងត្បូងរដ្ឋធានីបេរូតរបស់ក្រុមហេសបូឡា កាលពីថ្ងៃអាទិត្យ ២៤ វិច្ឆិកា ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់រាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងតំបន់ព្រំដែន ហើយយោធាអ៊ីស្រាអែលបាននិយាយថា អាវុធប្រហែល ២៥០ គ្រាប់ត្រូវបានបាញ់លើទឹកដីខ្លួន។

ការប្រយុទ្ធគ្នាដ៏កក្រើកនេះបានកើតឡើង ទោះមានការអំពាវនាវបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា ពីសំណាក់អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសលីបង់កាលពីថ្ងៃអាទិត្យក៏ដោយ។

យោធាអ៊ីស្រាអែលបាននិយាយថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់បានបាញ់គ្រាប់ផ្លោងប្រហែល ២៥០ គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលថ្ងៃ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតមួយនៃសង្រ្គាម។យោងតាមយោធាបានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញា មានគ្រាប់ផ្លោងចំនួន ៣៥០ គ្រាប់ ត្រូវបានបាញ់ពីប្រទេសលីបង់។

នៅក្នុងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីរលកនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលក្រសួងសុខាភិបាលនិយាយថាបានសម្លាប់មនុស្ស៨៤នាក់ អ៊ីស្រាអែលបានវាយប្រហារជាថ្មីលើតំបន់ជាយរដ្ឋធានីបេរូត ដែលជាទីតាំងរឹងមាំរបស់ក្រុមហេសបូឡា។

ជម្លោះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៧៥៤នាក់ នៅក្នុងទឹកដីលីបង់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣ អ្នកស្លាប់ភាគច្រើននៅក្នុងខែកញ្ញាកន្លងទៅនេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am