ការបង់ពន្ធជាការផ្ដល់នូវធនធានដ៏ចាំបាច់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/11/25 06:01:46 pm        161

ការបង់ពន្ធគឺជាកាតព្វកិច្ច ហើយការយកពន្ធ គឺជាការផ្ដល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចកម្ពុជា។

នេះជា​ប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត កន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅក្នុងសិក្ខាសាលា ស្តីពី «ពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការដាក់​លិខិត​ប្រកាស​ពន្ធ​​លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing)»​ នៅខេត្តកំពត នា​ចុង​សប្តាហ៍​កន្លង​មកនេះ។

ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ និង​អនុវត្ត​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់​ពន្ធ តាមរយៈ សកម្មភាពជាច្រើន និងគ្រប់មធ្យោបាយ ដោយអនុលោមតាមមាត្រា ១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានចែងអំពីសិទ្ធិ និងកាតព្វ កិច្ចរបស់អ្នកជាប់ពន្ធ។ មាត្រា ១៩៣ នេះ, ចែងថា "អ្នកជាប់ពន្ធមានសិទ្ធិទទួលព័ត៌មានជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និង នីតិវិធីនៃការកំណត់ពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ ត្រង់មាត្រា ១៩៩ អំពី​ការ​ផ្សព្វផ្សាយ និងការពន្យល់ណែនាំបទប្បញ្ញត្តិ ស្តីពីពន្ធដារ និងត្រង់មាត្រា ២១១​អំពី​នីតិ​វិធី​នៃ​ការ​កំណត់​ពន្ធ​ឡើង​វិញ”។

ឯកឧត្តមបណ្ឌិត កន សម្បត្តិ បានគូសរំលេចថា ការបង់ពន្ធគឺជាកាតព្វកិច្ច ហើយការយកពន្ធ គឺ​ជា​ការផ្ដល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ដែរថា ទំនាក់ទំនងរវាងអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ គឺមិនត្រឹមតែជាការបំពេញ កាតព្វកិច្ចសារពើពន្ធ និងការផ្តល់សេវាពន្ធដារប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការល្អ ក្នុង​ការ​ចូល​រួម​ចំណែក​កសាង និងអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ដើម្បីចូលរួមនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឆ្នាំ​២០២៣​-​២០២៨ យុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជ​រដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រង និង​ប្រតិបត្តិ​ជា​បន្ត​បន្ទាប់ និងព្យាយាមវិវត្តទៅជារដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់ និង​អន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល ដើម្បីកែលម្អសេវាអ្នកជាប់ពន្ធ និងលើក​កម្ពស់​វប្បធម៌​ការ​បង់ពន្ធ និងពង្រឹងអនុលោមភាពសារ ពើពន្ធ ព្រមទាំងចូល​រួម​ចំណែក​លើក​កម្ពស់​ការ​ប្រកួត​ប្រជែងដោយស្មើភាពជូនវិស័យឯកជន។ ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារ បាន រៀបចំ​ដាក់​ឱ្យ​អ្នក​ជាប់ពន្ធអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដើម្បីសម្រួលដល់ការបង់ពន្ធ និង​ពង្រឹងការគ្រប់គ្រងទិន្នន័យ ពន្ធ សំដៅធានានូវតម្លាភាព គណនេយ្យភាព សមធម៌នៃការបង់ពន្ធ និង​ជំរុញអនុលោមភាពសារពើពន្ធរួមមានដូចជា៖ e-Register, e-Filing, Tol e-Filing, e-Payment, e-Tax Service, GDT Taxpayer App, GDT Live Chat, Call Center 1277, GDTe-Administration និងប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាព័ត៌មានគាំទ្រជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm