ក្រុមបាតុករមូស្លីមឥណ្ឌា បានប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ក្នុងកុបកម្ម បង្កឡើងដោយការស្ទង់មតិមួយដែលកំពុងស៊ើបអង្កេតថាតើ វិហារអ៊ីស្លាមនៅសតវត្សរ៍ទី ១៧ ត្រូវបានសាងសង់នៅលើទីតាំងព្រះវិហារសាសនាហិណ្ឌូ ឬយ៉ាងណា។

លោក Pawan Kumar មន្រ្តីនគរបាល នៅភាគខាងជើងរដ្ឋ Uttar Pradesh បានប្រាប់សារព័ត៌មាន AFP ថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស១៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា។
ក្រុមសកម្មជនសាសនាហិណ្ឌូ បានអះអាងចំពោះវិហារអ៊ីស្លាមជាច្រើនកន្លែង ដែលពួកគេនិយាយថាត្រូវបានសាងសង់នៅលើទីតាំងព្រះវិហារសាសនាហិណ្ឌូក្នុងអំឡុងពេលអាណាចក្រមូស្លីម Mughal កាលពីច្រើនសតវត្សរ៍មុន។

ការប៉ះទង្គិចគ្នានៅតាមដងផ្លូវបានផ្ទុះឡើង នៅពេលដែលអ្នកស្ទង់មតិមួយក្រុម បានដើរចូលទៅក្នុងវិហារ Shahi Jama Masjid តាមសេចក្តីបង្គាប់ពីតុលាការតំបន់ បន្ទាប់ពីមានញត្តិមួយមកពីបព្វជិតសាសនាហិណ្ឌូម្នាក់ដែលអះអាងថា វិហារនេះត្រូវបានសាងសង់នៅលើទីតាំងនៃវិហារសាសនាហិណ្ឌូ។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាបានគប់ដុំថ្មទៅលើនគរបាលដែលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។