ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថាក្រុម អាជ្ញាធរអ៊ីរ៉ង់កំពុងត្រៀមឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ២៦ ខែតុលា របស់អ៊ីស្រាអែល ទៅលើទីតាំងយោធារបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។

លោកអាលី ឡារីចានី(Ali Larijani) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន តាស្នីម (Tasnim) ដែលមានទំនាក់ទំនងជាមួយឆ្នាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC)ថាមន្រ្តីយោធាកំពុងរៀបចំផែនការយុទ្ធសាស្រ្តផ្សេងៗដើម្បីឆ្លើយតបនឹងអ៊ីស្រាអែល។

អ៊ីរ៉ង់បាននឹងកំពុងគំរាមសងសឹកអ៊ីស្រាអែលជុំវិញការវាយប្រហារតាមអាកាស ដែលយោងទៅតាមមន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានកម្ទេចប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ដែលផ្តល់ដោយរុស្ស៊ីចំនួនបី ចុងក្រោយរបស់អ៊ីរ៉ង់ ។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងភ្លាមៗបន្ទាប់ពីសាកសពរបស់ជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានប្រទះឃើញនៅក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីចាប់ពង្រត់រូបលោកដោយកងកម្លាំងមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលបង្កឱ្យមានការសង្ស័យថាឃាតកម្មរបស់ជនរងគ្រោះអាចពាក់ព័ន្ធនឹងផែនការរបស់ទីក្រុងតេអេរ៉ង់ក្នុងការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យរបស់ខ្លួន លោក ឡារីចានី បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរៀបចំសកម្មភាពឲ្យអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា រួមទាំងប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ៕