ក្រុម​អន្ធពាល​ហៃ​ទី​និយាយ​ថា ក្រុម​នេះ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ចាប់​ជំរិត​ទេ​

2021/10/23 07:44:34 pm        543

​ហៃទី៖ មេដឹកនាំ​សម្ព័ន្ធ​ភាព​ដ៏​ល្បីឈ្មោះ ​នៃ​ក្រុម​អន្ធពាល​ហិង្សា​នៅ​រដ្ឋធានី​ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃ​សុក្រ បាន​ដើរ​ជាមួយ​អ្នកគាំទ្រ​ប្រដាប់​ដោយ​អាវុធ​តាម​ដង​ផ្លូវ​នៃ​តំបន់ La Saline ដែល​ជា​សង្កាត់​ក្រីក្រ​មួយ​នៅ​ទីក្រុង​ព័រ​អូ​-​ប្រាំង រួម​ជាមួយ​ប្រជាជន​រាប់​រយ​នាក់​។ លោក Jimmy Cherizier គឺជា​ប្រធាន​ក្រុម ​G9 ជា​ក្រុមចម្រុះ​បង្កើត​ឡើង​ដោយ​ក្រុម​ទំនើង​ចំនួន ៩ក្រុម​ដែល​គ្រប់គ្រង​តំបន់​ធំៗ​របស់​ទីក្រុង​។

លោក Cherizier ជា​អតីត​នគរបាល​ម្នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​ក្នុង​រដ្ឋ​ធានី​ប្រទេស​ហៃ​ទី និង​ជា​វីរបុរស​នៅ​ក្នុង​តំបន់​បាន​និយាយ​ថា ​ក្រុម​របស់​លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ជំរិត​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ​។ ​លោក Cherizier បាន​និយាយ​ពី​វេទិកា​មួយ​បន្ទាប់ពី​លោក​ និង​សមាជិក​ក្រុម​មាន​កាន់​អាវុធ​ថា យើង​ជា​សមាជិក​នៃ​គ្រួសារ ​G9 យើង​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ជំរិត​នេះ​ទេ យើង​មិន​ចូលរួម​ក្នុង​ការ​ចាប់​ជំរិត​ឡើយ​។

យើង​ជា​ក្រុម​ប្រដាប់​អាវុធ​មិនមែន​ជា​ក្រុម​អន្ធ​ពាល​ទេ យើង​គឺជា​ក្រុម​ប្រដាប់​អាវុធ​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ប្រុស​ស្រី​ដែល​មាន​គំនិត​ដូចគ្នា​។ ខណៈ​ដែល​ក្រុម​របស់​លោក​ល្បីល្បាញ​ខាង​អំពើ​ហិង្សាដែល​ពួកគេ​បាន​ធ្វើ​ទៅលើ​មនុស្ស​ទូទៅ​ ពួកគេ​មិន​ត្រូវ​បាន​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​អ្នក​ផ្សព្វផ្សាយ​សាសនា​អាមេរិក ១៧​នាក់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ឡើយ​។​ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​ប្រជែង​ដែល​គេ​ស្គាល់​ថា 400 Mawozo កំពុង​ទាមទារ​ប្រាក់​លោះ​ចំនួន ១​លាន​ដុល្លារ​ក្នុង​ម្នាក់ៗ​សម្រាប់​ការ​ដោះ​លែង​ពួកគេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm