សម្ដេចធិបតី៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្ម​ជាមេរៀនដ៏មាន​អានុភាពមួយ​សម្រាប់ពិភពលោក

2024/11/25 07:02:27 pm        163

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភ​ព​លោក​មួយ​ដែល​គ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជាបា​នប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មរបស់ខ្លួនទៅជាមេរៀន​ដ៏​មាន​អានុភាព​មួយ​សម្រាប់​ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។

សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មក​សុខ​សន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពី​ប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទ​ពិសោធន៍​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ទទួល​បាន​ពី​នយោបាយឈ្នះ ឈ្នះ ពីមគ្គទេសក៍ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្ដី​បាន​នាំមក​ជូនជាតិ។

សម្ដេចធិបតីបញ្ជាក់ថា សកម្មភាពបោសម្អាតមីនរបស់កម្ពុជា បានបន្តចែករំលែកឧត្តម​មានុវត្ត​របស់​ខ្លួន និងផ្ទេរជំនាញដែលទទួលបានដោយលំបាកនេះឱ្យទៅប្រទេសដទៃទៀតដែល ប្រឈម​មុខ​នឹង​បញ្ហា​ស្រដៀងគ្នានឹងកម្ពុជានេះ ក្នុងនោះមាន ប្រទេស អ៊ុយគ្រែន, អាហ្កានីស្ថាន, អាមេនី និង​រដ្ឋសមាជិកអាស៊ានជាដើម។

សម្ដេចធិបតីបញ្ជាក់ថា ទោះជាយ៉ាងណាក្ដីដំណើររបស់កម្ពុជានៅវែងឆ្ងាយទៀត កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​មាន​គ្រាប់​មីនជាង ១៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រមាណ ១ លាននាក់ នេះជាមូលហេតុដែលការ​បញ្ចប់​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គ្រាប់​មីន​ និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងលើកកម្ពស់​ជំនួយ​ដល់​ជន​រង​គ្រោះ​ពិត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​របៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ហើយកម្ពុជា​ក៏​បាន​បញ្ចូល​ជា​គោល​ដៅ​អភិវឌ្ឍជាតិផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        41
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        94
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm