របាយការណ៍ថ្មីមួយបាននិយាយថា កន្លែងធ្វើការនៅអង់គ្លេស ជាប់ចំណាត់ថ្នាក់ក្នុងចំណោមកន្លែងធ្វើការដ៏តានតឹងបំផុតនៅអឺរ៉ុប ដោយសារបុគ្គលិកត្រូវធ្វើការច្រើនម៉ោង កាលបរិច្ឆេទកំណត់ដ៏តឹងតែង និងស្វ័យភាពមានកម្រិត ដោយពុំមានផលិតភាព ឬភាពសកម្មក្នុងការងារ ខណៈរដ្ឋាភិបាលបក្សការងារថ្មី គ្រោងនឹងចេញច្បាប់តឹងរ៉ឹងសម្រាប់និយោជក។

របាយការណ៍និយាយថា ចំនួន បីភាគប្រាំ នៃបុគ្គលិកការងារ បានរាយការណ៍ពីកាលបរិច្ឆេទកំណត់ដ៏តឹងរ៉ឹង ហើយចំនួន ពីរភាគប្រាំ ត្រូវធ្វើការក្នុងល្បឿនយ៉ាងលឿនឥតឈប់សម្រាក ក្នុងចំណោមសមាមាត្រដ៏ធំបំផុតនៅអឺរ៉ុប ខណៈមានតែតួលេខមួយភាគបីប៉ុណ្ណោះ ដែលអាចជ្រើសរើសល្បឿនដែលពួកគេធ្វើការបាន។

របាយការណ៍នេះត្រូវបានផលិតឡើងសម្រាប់គណៈកម្មាធិការជីវិតការងារដែលមានសុខភាពល្អជាងមុន (CHWL) ដែលជាស្ថាប័នមួយបង្កើតដោយមូលនិធិសុខភាពរបស់ចក្រភពអង់គ្លេស ដែលមានតំណាងពីសហជីព ដើម្បីកែលម្អលក្ខខណ្ឌការងារដែលត្រូវការនៅក្នុងច្បាប់ការងារថ្មី។

កាលពីសប្ដាហ៍មុន សហព័ន្ធឧស្សាហកម្មអង់គ្លេស CBI បានព្រមានថា ច្បាប់ការងារកាន់តែតឹងរ៉ឹង ប្រថុយនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកើនឡើងយ៉ាងខ្លាំងនៃពន្ធសន្តិសុខសង្គម និងប្រាក់ឈ្នួលអប្បបរមា ដែលខ្លួនព្យាករថានឹងកាត់បន្ថយកម្លាំងការងារ ប្រាក់ខែ និងការវិនិយោគរយៈពេលវែងនៅក្នុងសេដ្ឋកិច្ច៕