មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈព្យុះមានឈ្មោះថា Bert បានវាយប្រហារចក្រភពអង់គ្លេស ហើយគ្រោះថ្នាក់ដ៏ធំមួយ ត្រូវបានប្រកាសនៅដែនដី Wales ភាគខាងត្បូងរបស់អង់គ្លេស។ ព្យុះនេះបាននាំមកនូវខ្យល់ដ៏ខ្លាំងក្លា រួមទាំងទឹកជំនន់ បង្កឡើងដោយភ្លៀង និងព្រិលធ្លាក់ខ្លាំង។

លំនៅឋានរាប់ពាន់ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើរ និងសេរវាកម្មរថភ្លើង ត្រូវបានផ្អាក និងលុបចោលដោយសារអាកាសធាតុអាប់អួរ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានថ្លែងអំណរគុណដល់ក្រុមសេវាសង្រ្គោះបន្ទាន់ និងបាននិយាយទៅកាន់រដ្ឋមន្ត្រីដែនដី Welsh លោកស្រី អេឡេណេដ ម័រហ្គេន ( Eluned Morgan) ជាលើកដំបូង។
លោកស្រី និយាយថា ស្ថានភាពពេលនេះពិតជាលំបាកខ្លាំងណាស់ ។ទឹកជំនន់នៅពេលនេះមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។

អាជ្ញាធរបានចេញសញ្ញាព្រមានពណ៌ទឹកក្រូច ហើយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់តំបន់ភាគខាងលិច ដែនដីស្កុតលែន ភាគខាងត្បូងរបស់អង់គ្លេស និងដែនដី Wales ព្រមទាំងអៀរឡង់ខាងជើងកាលពីល្ងាចថ្ងៃអាទិត្យ ហើយការព្រមានពីខ្យល់ខ្លាំងបានបន្តរហូតដល់ថ្ងៃចន្ទនេះសម្រាប់ដែនដីស្កុតលែន៕